(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង បានសហការណ៍ជាមួយសណ្ឋាគារ សុខា ហូថែល ត្រៀមបង្កើតមហាព្រឹតិ្តការណ៍ជាច្រើននៅលើកំពូលភ្នំ នាវេលារដូវធ្លាក់ខ្យល់ពីទិសខាងជើង នៅថ្ងៃទី ២៥,២៦,២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

មហាព្រឹតិ្តការណ៍នោះគឺ BOOSTRONG TOP MOUTAIN FESTIVAL ជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំរួមមាន៖ ការត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិលើកទី៧ និងមានការចូលរួមរបស់ក្រុមម៉ូតូ Adventure ជាច្រើនគ្រឿង ការបោះតង់ខ្នាតធំជាច្រើនរយតង់ និងមានកម្មវិធីជាច្រើនទៀត លើកំពូលភ្នំបូកគោ ក្រោមអាកាសធាតុដ៏ត្រជាក់ ដែលជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
អ្វីដែលកាន់តែពិសេសទៀតនោះ គឺយប់ថ្ងៃទី២៥ ប៊ូសស្ត្រងមានការប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំ២០២២ ចំកណ្ដាលកំពូលភ្នំ ដោយមានសុទ្ធតែកំពូលតារាល្បីៗប្រចាំប្រទេសរួមមាន ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ លោក នី រតនា កញ្ញា ប៉ាច គីមមួយ លោក ឃី សុឃុន និងតារាជាច្រើនទៀត។

ក្រៅពីចូលរួមភាពសប្បាយជាមួយ ប៊ូសស្ត្រង ហើយលោកអ្នកអាចបន្ធូរអារម្មណ៍រំសាយទុក្ខកង្វល់ នៅកន្លែងកម្សាន្តផ្សេងៗទៀត លើកំពូលភ្នំបូកគោផ្ទាល់ដូចជា៖ បដិមាលោកយាយម៉ៅ, ប្រាសាទប្រោសត្វ, រមណីយដ្ឋានឋានសួគ៌បូកគោ (សណ្ឋាគា), ព្រះវិហារចិន, វត្តសំពៅប្រាំ, ចំការតែ, តំបន់បោះតង់, ព្រះវិហារកាតូលីកចាស់ (ទសវត្សន៍1920), សណ្ឋាគា និងកាស៊ីណូចាស់, ដំណាក់ព្រះមុនីវង្ស ឬដំណាក់ស្ដេច, បឹងលើភ្នំ, ទឹកជ្រោះពពកវិល, វាលស្រែ១០០ភ្នំបូកគោ, វាលស្រែ៥០០ ភ្នំបូកគោ ណិងថ្មមុខយក្ស អ្នករក្សាព្រៃ។

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ BOOSTRONG TOP MOUTAIN FESTIVAL នេះធានាថា ពិតជាសប្បាយប្លែកមិនខាន ចំពោះអ្នកដែលមិនបានចូលរួម ច្បាស់ជាស្ដាយក្រោយមិនខាន លោកអ្នកអាចចូលរួមដោយសេរី និងក្រេបរសជាតិដ៏វិសេសវិសាល នៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រងផងដែរ៕