(ដូហា)៖ បើនិយាយពីលីកដែលមានកីឡាករច្រើនជាងគេ ទៅលេងនៅកាតា សម្រាប់ព្រឹត្តិការណ៍ World Cup 2022 គឺលីកកំពូលអង់គ្លេស Pemier League ដែលមានកីឡាករ ១៣៦នាក់ តាមពីក្រោយដោយលីកកំពូលអេស្ប៉ាញ La Liga ដែលមានកីឡាករ ៨៣នាក់។ ប៉ុន្តែ បើនិយាយពីលីកកំពូលអេស្ប៉ាញវិញ គឺក្លិបអ្នកមានបុណ្យ Barcelona ជាប់ឈ្មោះជាក្លិប ដែលមានកីឡាករទៅលេងនៅកាតា ច្រើនជាងក្លិបរួមលីក។

នៅលីកកំពូលអេស្ប៉ាញ មានតែក្លិប ១៦ទេ ដែលមានកីឡាករទៅលេងនៅ World Cup 2022 ខណៈនៅលីកកំពូលអង់គ្លេស មានក្លិបទាំង ២០តែម្តង ដែលមានកីឡាករទៅលេង ក្នុងនោះ Manchester City មានកីឡាករ ១៦នាក់ ច្រើនជាងគេ តាមពីក្រោយដោយ Manchester United មានត្រឹម ១៤នាក់។

ខាងក្រោមនេះ ជាក្លិបនៃលីកកំពូលអេស្ប៉ាញ ដែលមានកីឡាករទៅលេងនៅ World Cup 2022៖

* Athletic Bilbao មានកីឡាករ ២នាក់
* Atletico Madrid មានកីឡាករ ១១នាក់
* Barcelona មានកីឡាករ ១៧នាក់
* Cadiz មានកីឡាករ ១នាក់
* Celta Vigo មានកីឡាករ ២នាក់
* Espanyol មានកីឡាករ ១នាក់
* Getafe មានកីឡាករ ២នាក់
* Mallorca មានកីឡាករ ២នាក់
* Osasuna មានកីឡាករ ២នាក់
* Rayo Vallecano មានកីឡាករ ១នាក់
* Real Betis មានកីឡាករ ៥នាក់
* Real Madrid មានកីឡាករ ១២នាក់
* Real Sociedad មានកីឡាករ ១នាក់​
* Sevilla មានកីឡាករ ១០នាក់
* Valencia មានកីឡាករ ៦នាក់
* Villarreal មានកីឡាករ ៥នាក់ ៕

ចុចអាន៖ World Cup 2022: លីគបាល់ទាត់ចំនួន១០ ដែលមានកីឡាករទៅលេងច្រើនជាងគេ https://plus.freshnewsasia.com/index.php/en/freshnewsplus/266506-2022-11-18-01-27-13.html
ចុចអាន៖ World Cup 2022: ក្លិបណានៅលីកអង់គ្លេស ដែលមានកីឡាករទៅលេងច្រើនជាងគេ https://www.freshnewsasia.com/index.php/en/entertainment/266589-2022-11-18-10-11-23.html