(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន នៅ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរៀបចំសន្និសីទព័ត៌មាន ប្រកាសបើកលក់ជាផ្លូវការវីឡាដ៏ប្រណីតចុងក្រោយគេបង្អស់គឺ «វីឡា ឃីង ម៉េនន័រ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែវិច្ឆិកា ខាងមុខនេះ។

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានឱ្យដឹងថា «វីឡា ឃីង ម៉េនន័រ» ជាប្រភេទវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេ បែបភូមិគ្រឹះដ៏ស្តុកស្តម្ភ ក្រុមហ៊ុន ជីប ម៉ុង លែន សាងសង់ឡើង ដោយបង្កប់នូវអត្ថន័យនៃ មោទនភាព ភាពថ្លៃថ្នូរ និងសុខដុមរមនា។ រាល់ផ្នែកស្ថាបត្យកម្ម ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ មានកំពស់ ៣ ជាន់និងមានបំពាក់ដោយជណ្តើរក្បាច់ទំនើប ផ្ដល់ជូនប្រណីតភាពស្រស់ស្អាតគ្រប់សម័យកាល និងភាពគង់វង្សយូរអង្វែង បំពេញឲ្យការរស់នៅពោរពេញដោយភាពស្ញប់ស្ញែង ដែលជាកេរដំណែលតជំនាន់ គ្រប់គ្នាប្រាថ្នាចង់បាន។

លោកបន្ថែមថា «វីឡា ឃីង ម៉េនន័រ» គឺជាវីឡាទោលដែលមានចំនួនកំណត់ និងមាននៅគម្រោង ២ ធំៗ គឺ គម្រោងហ្គ្រេនភ្នំពេញស៊ីធី និង គម្រោងលែនម៉ាក 60M ដែលសុទ្ធតែជាគម្រោងធំលំដាប់ប្រណីតៗ របស់ ជីប ម៉ុង លែន ដែលផ្ដល់នូវបទពិសោធន៍រស់នៅដ៏ល្អឥតខ្ចោះ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប បរិយាកាសស្រស់បំព្រងផ្តល់ផាសុកភាព និងផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅ។

គួរបញ្ជាក់ថា «វីឡា ឃីង ម៉េនន័រ» មានបន្ទប់គេងចំនួន ៨ និងបន្ទប់ពហុមុខងារពិសេសៗ ដូចជា បន្ទប់កម្សាន្ត & ភាពយន្ត បន្ទប់បណ្ណាល័យ បន្ទប់ហាត់ប្រាណ បន្ទប់ធុរកិច្ច បន្ទប់សក្ការ និងបន្ទប់ពិសារតែដែលផ្តល់បរិយាកាសថ្មី។ មោទនភាពរាល់ពេលបោះជំហានចូលទៅក្នុងទីដ៏វិសេសវិសាល ដែលនឹងទទួលស្វាគមន៍ដោយ សាលទទួលភ្ញៀវ មានតុបាយធំវែង ស័ក្តិសមគ្រប់ពិធីការ និងធុរកិច្ចសំខាន់ៗ ។ ភាពស្រស់ស្រាយ នៃខ្យល់អាកាសបរិសុទ្ធ ដែលបានពីធម្មជាតិបៃតងនៃបន្ទប់ពិសាតែ រឹតតែបង្កើននូវភាពស្និទ្ធស្នាល និងការចងចាំល្អៗដល់គ្រប់សមាជិកគ្រួសារ។
ទំនើបភាពនៃគ្រប់បន្ទប់ និងគ្រឿងលម្អក្នុងផ្ទះទាំងអស់សុទ្ធតែឆ្លុះបញ្ចាំងពី ភាពថ្លៃថ្នូរ និងសម្បូរបែប ដល់ម្ចាស់ផ្ទះ។ វីឡានេះ មានបន្ទប់គេងមេគ្រួសារ ដែលផ្ដល់នូវបទពិសោធរស់នៅ ដែលគ្រប់គ្នាស្ញប់ស្ញែងប្រាថ្នាចង់បាន អមទៅដោយបន្ទប់សម្លៀកបំពាក់ស៊ីវិល័យធំទូលាយ បន្ទប់ទឹកលំដាប់ផ្កាយ ៥ និងការិយាល័យឯកជនដ៏ស្ងប់សុខ រចនាឡើងដើម្បីឯកជនភាព និងផ្ដល់មកនូវភាពសុខដុមរមនាក្នុងការរស់នៅ។

រឹតតែពិសេសជាមួយការផ្តល់ជូនដ៏អស្ចារ្យ ក្លាយជាម្ចាស់ផ្ទះវីឡាទោលលំដាប់អភិជនមួយនេះ ជាមួយដែលការផ្តល់ជូនមិនធ្លាប់មាន ពីធនាគា ជីប ម៉ុង ប៊ែង ដោយដាក់ប្រាក់បញ្ញើរ និងទទួលបានការអត្រាការប្រាក់ខ្ពស់រហូតដល់ 7.5% សម្រាប់អតិថិជនដែលបានចូលរួម ពិធីបើកលក់ជាផ្លូវការ វីឡា«ឃីង ម៉េនន័រ»

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក www.facebook.com/chipmongland ឬ ទាក់ទងផ្នែកលក់ តាមរយៈ៖
* ទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖
* តេឡេក្រាម t.me/chipmongland