(ដូហា)៖ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិប្រទេសដាណឺម៉ាក និងទុយនេស៊ី នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នាម៉ោង ៨យប់​ (ម៉ោងនៅកម្ពុជា) ត្រូវនឹង២២ ខែវិច្ឆិកា នៅប្រទេសកាតាចាប់ផ្តើម។

ប្រវត្តិជួបគ្នារបស់ក្រុមជម្រើសជាតិទាំងពីរលើកដំបូង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០២ ដាណឺម៉ាក ធ្លាប់យកឈ្នះទុយនេស៊ី ក្នុងលទ្ធផល ២ទល់១ នៃការប្រកួតមិត្តភាពអន្តរជាតិ។

នេះជាការប្រកួតលើកទី៦ ក្នុងចំណោម ៦៤ប្រកួតសរុបនៅ World Cup លើកទី២២ នៃវគ្គចែកពូលសន្សំពិន្ទុប្រចាំពូល C៕