(ដូហា)៖ ជំនួបរវាងមិចសិច និងប៉ុឡូញស្មើគ្នា ០-០ បើកផ្លូវអោយអារ៉ាប៊ីសាអូឌីតឈរកំពូលតារាងនៃពូល C ជាបណ្តោះអាសន្ន។

នេះជាការប្រកួតលើកទី៧ នៅ World Cup 2022 ដែលមានកាតាធ្វើម្ចាស់ផ្ទះ និងជាការស្មើលើកទី២ ផងដែរ បន្ទាប់ពីដាណឺម៉ាក និងទុយនេស៊ីបញ្ចប់ក្នុងលទ្ធផលនេះដែរសម្រាប់ពូល D។

Robert Lewandowski បានខកខានឱកាសមាស ក៏ព្រោះទាត់ប៉េណាល់ទីអត់ចូលនៅនាទីទី៥៨ ដែលធ្វើអោយប៉ូឡូញខកខានរកបាន ៣ពិន្ទុ នៅពេលអារ៉ាប៊ីសាអូឌីត បានយកឈ្នះអាហ្សង់ទីន ២-១ កាលក្បាលព្រលប់៕