(ភ្នំពេញ)៖ កម្មវិធី MEGA Black Friday ដែលជាព្រឹត្ដិការណ៍ប្រូម៉ូសិនពិសេសប្រចាំឆ្នាំ នឹងមានវត្តមាននៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និង ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ចាប់ពីថ្ងៃទី ២៥ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ អតិថិជន នឹងទទួលបានការផ្ដល់ជូននៅប្រូម៉ូសិនដ៏ធំអស្ចារ្យ រហូតដល់ ៧០% ពីបណ្តាហាងម៉ាកល្បីៗជាច្រើនដូចជា៖ CC Double O, Lyn Around, Lyn, Fred Perry, Champion, Pedro, Charles & Keith, Calvin Klein, Adidas, Kohnan Electric Store, Nihon Sakaya, Routine, Ten11, Geox, H&M....។

មិនត្រឹមតែប៉ុណ្ណោះ អតិថិជន ក៏អាចចូលរូមកំសាន្តក្នុង MEGA Black Friday Concert ដែលរៀបចំឡើងនៅរៀងរាល់ចុងសបា្ដហ៍នៅផ្សារទំនើប ជីប ម៉ុង ម៉ល ទាំង២សាខានេះ។ កម្មវិធីនេះ ប្រមូលផ្ដុំទៅស្ដង់លក់ម្ហូបអាហារ ភេសជ្ជៈ ជាច្រើនជម្រើស ដែលមានរសជាតិឆ្ងាញ់ និងមានការប្រគុំតន្រ្ដីដ៏ពិរោះផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Black Friday មានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ និងមានការផ្តល់ជូនប្រូម៉ូសិនយក្សពីហាងទំនិញជាច្រើន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ដែលសុទ្ធសឹងតែជាផ្សារទំនើបខ្នាតធំពោរពេញទៅដោយសេវាកម្ម និងផលិតផលមានគុណភាព និងប្រេនល្បីៗនៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកំសាន្ដ ប្រកបដោយបរិយាកាសល្អ, មានផាសុខភាព ព្រមទាំងមានចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយផ្ដល់ភាពងាយស្រួល សម្រាប់អតិថិជន។ ចាំកាលទៀត រួសរាន់ឡើង! មកចូលរួមទិញទំនិញល្អៗ និងលេងកំសាន្ដជាមួយ ជីប ម៉ុង ម៉ល ថ្ងៃ Black Friday ទាំងអស់គ្នាណា។

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការរួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលទើបបើកសាកល្បង កាលពីថ្ងៃទី១២ ខែកញ្ញាថ្មីៗនេះ។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall (https://facebook.com/chipmong271megamall/)/
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែន សុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖
https://facebook.com/chipmongsensok (https://facebook.com/chipmongsensok/)/ ៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]