(ដូហា)៖ ដូចលោកអ្នកដឹងហើយថា សម្រាប់ព្រឹត្តិការណ៍ World Cup 2022 គឺជាគោលការណ៍មាន ៣២ប្រទេស ចូលរួមប្រកួតប្រជែងយកពាននេះដូចសព្វដង។ ប៉ុន្តែ តើលោកអ្នកដឹងទេថា គ្រូដឹកនាំជម្រើសជាតិទាំង ៣២នាក់ ទទួលបានប្រាក់ឈ្នួលប៉ុន្មានដែរ សម្រាប់ព្រឹត្តិការណ៍ធ្វើឡើងនៅប្រទេសកានេះ?

Fresh News សូមបង្ហាញតម្លៃប្រាក់ឈ្នួលគ្រូដឹកនាំជម្រើសជាតិទាំង ៣២នាក់ ដូចខាងក្រោម៖

១៖ លោក Hans-Dieter Flick គ្រូជម្រើសជាតអាល្លឺម៉ង់ ទទួលបាន ៦.៥លានអឺរ៉ូ
២៖ លោក Gareth Southgate គ្រូជម្រើសជាតិអង់គ្លេស ទទួលបាន ៥.៨លានអឺរ៉ូ
៣៖ លោក Didier Deschamps គ្រូជម្រើសជាតិបារាំង ទទួលបាន ៣.៧លានអឺរ៉ូ
៤៖ លោក Tite គ្រូជម្រើសជាតិប្រេស៉ីល ទទួលបាន ៣.៦លានអឺរ៉ូ
៥៖ លោក Louis van Gaal គ្រូជម្រើសជាតិហូឡង់ ទទួលបាន ២.៩លានអឺរ៉ូ
៦៖ លោក Gerardo Tata Martino គ្រូជម្រើសជាតិម៉ិចស៉ីកូ ទទួលបាន ២.៩លានអឺរ៉ូ
៧៖ លោក Lionel Scaloni គ្រូជម្រើសជាតិអាហ្សង់ទីន ទទួលបាន ២.៦លានអឺរ៉ូ
៨៖ លោក Félix Sánchez Bas គ្រូជម្រើសជាតិកាតា ទទួលបាន ២.៤លានអឺរ៉ូ
៩៖ លោក Fernando Santos គ្រូជម្រើសជាតិព័រទុយហ្កាល់ ទទួលបាន ២.២៥លានអឺរ៉ូ
១០៖ លោក Murat Yakin គ្រូជម្រើសជាតិស្វីស ទទួលបាន ១.៦លានអឺរ៉ូ

១១៖ លោក Paulo Bento គ្រូជម្រើសជាតិកូរ៉េខាងត្បូង ទទួលបាន ១.៣លានអឺរ៉ូ
១២៖ លោក Graham Arnold គ្រូជម្រើសជាតិអូស្ត្រាលី ទទួលបាន ១.៣លានអឺរ៉ូ
១៣៖ លោក Gregg Berhalter គ្រូជម្រើសជាតិអាមេរិក ទទួលបាន ១.២៥លានអឺរ៉ូ
១៤៖ លោក Roberto Martinez គ្រូជម្រើសជាតិប៊ែលហ្ស៉ិក ទទួលបាន ១.២លានអឺរ៉ូ
១៥៖ លោក Kasper Hjulmand គ្រូជម្រើសជាតិដាណឺម៉ាក ទទួលបាន ១.១៥លានអឺរ៉ូ
១៦៖ លោក Luis Enrique គ្រូជម្រើសជាតិអេស្ប៉ាញ ទទួលបាន ១.១៥លានអឺរ៉ូ
១៧៖ លោក Herve Renard គ្រូជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ទទួលបាន ១.១លានអឺរ៉ូ
១៨៖ លោក Hajime Moriyasu គ្រូជម្រើសជាតិជប៉ុន ទទួលបាន ១.០៥០លានអឺរ៉ូ
១៩៖ លោក Vahid Halilhodi គ្រូជម្រើសជាតិម៉ូរ៉ុក ទទួលបាន ៩២០.០០០អឺរ៉ូ
២០៖ លោក Diego Alonso គ្រូជម្រើសជាតិអ៊ុយរ៉ាហ្កាយ ទទួលបាន ៨៦០.០០០អឺរ៉ូ

២១៖ លោក Gustavo J. Alfaro គ្រូជម្រើសជាតិអេក្វាឌ័រ ទទួលបាន ៧៧០.០០០អឺរ៉ូ
២២៖ លោក Dragan Stojkovi គ្រូជម្រើសជាតិស៊ែប៊ី ទទួលបាន ៦៥០.០០០អឺរ៉ូ
២៣៖ លោក Dragan Skoi គ្រូជម្រើសជាតិអ៉ីរ៉ង់ ទទួលបាន ៦៥០.០០០អឺរ៉ូ
២៤៖ លោក Zlatko Dali គ្រូជម្រើសជាតិក្រូអាស៉ី ទទួលបាន ៥៥០.០០០អឺរ៉ូ
២៥៖ លោក Czesaw Michniewicz គ្រូជម្រើសជាតិប៉ូឡូញ ទទួលបាន ៥០០.០០០អឺរ៉ូ
២៦៖ លោក John Herdman គ្រូជម្រើសជាតិកាណាដា ទទួលបាន ៤៨០.០០០អឺរ៉ូ
២៧៖ លោក Chris Hughton គ្រូជម្រើសជាតិហ្កាណា ទទួលបាន ៤០០.០០០អឺរ៉ូ
២៨៖ លោក Rob Page គ្រូជម្រើសជាតិវែលស៍ ទទួលបាន ៣៨០.០០០អឺរ៉ូ
២៩៖ លោក Luis F. Suarez គ្រូជម្រើសជាតិកូស្តារីកា ទទួលបាន ៣៥០.០០០អឺរ៉ូ
៣០៖ លោក Rigobert Song គ្រូជម្រើសជាតិកាម៉េរួន ទទួលបាន ២៤០.០០០អឺរ៉ូ
៣១៖ លោក Aliou Cisse គ្រូជម្រើសជាតិសេណេហ្កាល់ ទទួលបាន ៣១០.០០០អឺរ៉ូ
៣២៖ លោក Jalel Kadri គ្រូជម្រើសជាតិទុយនីស៉ី ទទួលបាន ១៣០.០០០អឺរ៉ូ ៕