(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត ប៉ះគីឡូធ្ងន់មកពីអាហ្រ្វិក ម៉ារ៉ុក បើកឆាកប្រកួតសន្សំពិន្ទុប្រចាំពូល F នៅ World Cup 2022 ក្នុងប្រទេសកាតាចាប់ផ្តើម។

ការប្រកួតនេះដែរត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Al Bayt ស្ថិតក្នុងទីក្រុង Al Khor ជាទីដែលម្ចាស់ផ្ទះកាតាចាញ់អេក្វាឌ័រ ២ទល់នឹង០ នៅថ្ងៃបើកឆាកកាលពី ៣ថ្ងៃមុន នៃវគ្គសន្សំពិន្ទុប្រចាំពូល A។

នេះក៏ជាលើកទី៦ ផងដែរដែលក្រូអាត បង្ហាញខ្លួននៅជុំចុងក្រោយនៃ World Cup គិតចាប់តាំងពីឆ្នាំ១៩៩៨ មក និងធ្លាប់រងជើងឯកម្តងគត់កាលពី ៤ឆ្នាំមុននៅប្រទេសរុស្ស៊ី ក្រោយចាញ់បារាំង ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ ដ្បិតគូប្រជែងម៉ារ៉ុកវិញ ឈានដល់វគ្គ ៣២ក្រុមចុងក្រោយលើកទី៦ ផងដែរ និងបានបង្ហាញខ្លួន ២សម័យកាលជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០១៨ មក៕