(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក និងជើងឯករងកាល ៤ឆ្នាំមុនក្រូអាត បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុពីការប្រកួតស្មើគ្នា ០-០ ក្នុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតានាព្រលប់ថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះ។

នេះជា ១ប្រកួតបើកឆាកប្រចាំពូល F មុនពេលប៊ែលហ្សិក ជួបកាណាដា ចាប់ផ្តើមនាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។

ក្នុងប្រកួត ៩០នាទីពេញ ក្រុមទាំងហាក់ដូចប្រើទម្រង់បិទដូចគ្នា ពោលគឺម៉ារ៉ុកបានស៊ុតចេញតែ ២ដងគត់ចំគោលដៅ គ្រាដែលក្រូអាតវិញ ស៊ុតចេញ ៤ដង ចំគោលដៅ២ និងខុស២ បានត្រឹម ១ពិន្ទុដូចគ្នាពី ១ប្រកួតសន្សំពិន្ទុប្រចាំពូល F នៃ World Cup លើកទី២២ នេះ៕