(ដូហា)៖ កីឡាករ Manuel Neuer របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្លាយជាអ្នកចាំទីដំបូងគេ នៃក្រុមជម្រើសជាតិរបស់លោក ក្នុងការលេងនៅឯព្រឹត្តិការណ៍ World Cup ចំនួន៤លើកជាប់ៗគ្នា ខណៈការប្រកួតជម្រុះក្នុងពូល E ប៉ះនឹងក្រុមជប៉ុន ធ្វើឡើងនៅថ្ងៃពុធនេះ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រុមជម្រើសដំបូងរបស់អាល្លឺម៉ង់ សម្រាប់ការប្រកួតបើកឆាករបស់ពួកគេនេះ រួមមានកីឡាករ៖ Manuel Neuer, David Raum, Antonio Ruediger, Niklas Suele, Nico Schlotterbeck, Joshua Kimmich, Ilkay Guendogan, Jamal Musiala, Thomas Mueller, Serge Gnabry និងកីឡាករ Kai Havertz។

សម្រាប់ក្រុមជប៉ុន រួមមានកីឡាករ៖ Shuichi Gonda, Hiroki Sakai, Ko Itakura, Maya Yoshida, Junya Ito, Yuto Nagatomo, Wataru Endo, Ao Tanaka, Takefusa Kubo, Daichi Kamada និងកីឡាករ Daizen Maeda៕