(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត អេស្ប៉ាញ និងប៊ែលហ្សិក សុទ្ធសឹងរកបានពិន្ទុ នៅពេលឥន្រ្ទីដែកអាល្លឺម៉ង់វិញ បានជួបលទ្ធផលចាញ់ដូចអាហ្សង់ទីន ពី១ប្រកួតដំបូងនៅ World Cup 2022 ក្នុងប្រទេសកាតា។

ការប្រកួតបើកឆាកសន្សំពិន្ទុនៃពូល F ជំនួបរវាងម៉ារ៉ុក និងក្រុមរងជើងរងជើងឯកសម័យមុន ក្រូអាតបានចែកគ្នាម្នាក់ ១ពិន្ទុពីលទ្ធផលស្មើគ្នា ០-០ ពេញម៉ោង ៩០ នៅមុនពេលបិសាចក្រហមប៊ែលហ្សិកយកបាន ៣ពិន្ទុពេញពីកាណាដា ដែលប្រកួតនៅម៉ោង ២យប់រំលងអាធ្រាត្រ។ នេះមានន័យថា ប៊ែលហ្សិកកំពុងនាំមុខកំពូលតារាងផងដែរ ក្នុងចំណោម ៤ក្រុម។

ចំណែកឯ ២ប្រកួតទៀតក្នុងពូល E វិញ គឺអាល្លឺម៉ង់ដែលជាអតីតជើងឯក World Cup 2014 នោះ ត្រូវបានសាម៉ូរៃខៀវជប៉ុនវាយបកយកឈ្នះ ២ទល់នឹង១ វិញ បើកឆាកចាញ់ដូចគ្នាទៅនឹងអាហ្សង់ទីនផងដែរ ដែលជាជើងឯករងកាលពី ៨ឆ្នាំមុននៅប្រទេសប្រេស៊ីល ពោលគឺបានចាញ់អារ៉ាប៊ីសាអូឌីត ២-១ ផងដែរ។ នេះមានន័យថា អាល្លឺម៉ង់លេងចាញ់នៅថ្ងៃបើកឆាក World Cup ជាលើកទី២ ក្រោយពេលចាញ់មិចសិច ១ទល់នឹង០ ដែរកាលប្រកួតបើកឆាក World Cup 2018 នៅប្រទេសរុស្ស៊ី។

រីឯគោជល់អេស្ប៉ាញ ដែលជាអតីតជើងឯក World Cup 2010 នោះ ធ្វើបានយ៉ាងល្អដាច់គេ ក្នុងចំណោម ១២ប្រកួតមកនេះនៅ World Cup លើកទី២២ នេះ តាមរយៈបំបាក់គូប្រជែងមកពីតំបន់អាមេរិកឡាទីន ៧ទល់នឹង០ និងឡើងទៅឈរនៅកំពូលតារាងនៃពូល E ដាច់ផងដែរជាមួយនឹង ៣ពិន្ទុពេញតែម្តង៕