(ដូហា)៖ ៤ប្រកួតបន្តនៅថ្ងៃទី៥ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា នោះ ដើម្បីបញ្ចប់ទី១ ទាំង ៨ពូល ក្នុងចំណោម ៣២ប្រទេសដែលចូលរួម។

ស្វីស ប៉ះកាមេរូន បើកឆាកប្រកួតមុនគេនាម៉ោង ៥ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា) នៃវគ្គសន្សំពិន្ទុប្រចាំពូល G នៅមុនពេលស៊ែប៊ី ប៉ះអតីតជើងឯក ៥សម័យកាលច្រើនជាងគេ ប្រេស៊ីលធ្វើឡើងនាម៉ោង ២យប់រំលងអាធ្រាត្រ។

ចំណែកឯ ២ប្រកួតទៀតនៅក្នុងពូល H ចុងក្រោយគេវិញ គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ប៉ះកូរ៉េខាងត្បូងនាម៉ោង ៨យប់នេះ នៅមុនពេលបច្ចខែលព័រទុយហ្គាល់ ជួបហ្គាណានាម៉ោង ១១យប់។

សូមបញ្ជាក់ផងថា ក្រោយពេលបញ្ចប់ ៤ប្រកួតនៅយប់នេះ មានន័យថា ក្រុមនីមួយៗលេងបាន ១ប្រកួតដូចគ្នាតាមពូលនីមួយៗ និងចាប់ផ្តើមប្រកួតចេញពីពូល A វិញទៀតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាមកទៀតវិញដែរ៕