(កូរ៉េ)៖ ផលិតកម្មខ្នាតយក្សរបស់កូរ៉េខាងត្បូង Big Hit Music បាន​ចេញ​ការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ដែលចុះផ្សាយពី​កាលបរិច្ឆេទ​ចូល​បម្រើ​យោធារបស់ Jin សមាជិក BTS ខណៈជាក់ស្តែង កាលបរិច្ឆេទច្បាស់លាស់ មិនទាន់មានឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All KPOP នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ 

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយ បញ្ចេញនៅថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញនេះ បានលើកឡើងថា លោក Jin គ្រោងនឹងចុះឈ្មោះចូលយោធានៅថ្ងៃទី១៣ ខែធ្នូ ខាងមុខនេះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយ ដែលមានទីតាំងនៅតំបន់ Yeoncheon។ ឆ្លើយតបទៅនឹងរបាយការណ៍ខាងលើ Big Hit Music បាននិយាយថា «យើងមិនអាចបញ្ជាក់ព័ត៌មានលម្អិតទាំងនេះបានទេនៅពេលនេះ។ យើងសុំការយោគយល់...»

ការឆ្លើយតបនឹង ត្រូវបានគេមើលឃើញថា ខាងផលិតកម្ម Big Hit ហាក់មិនទាន់ផ្តល់ព័ត៌មានលម្អិតណាបន្ថែម ដើម្បីឲ្យមានភាពច្បាស់លាស់ឡើយ ខណៈកាលពីដើមខែនេះ លោក Jin បានបញ្ជាក់នៅក្នុង បណ្តាញសង្គម Weverse ថា លោកត្រូវបានចាត់តាំងឲ្យទៅមូលដ្ឋានទ័ពនៅជួរមុខ៕