(ភ្នំពេញ)៖ ការប្រកួតនរង្វាន់ជម្រេីសជេីងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្នុងចំណោមTOP4 បានឈានចូលសប្តាហ៍ទី២៦ហើយ ដោយមានគូពិសេសៗប៉ះគ្នា រវាងក្រុមម្ចាស់ផ្ទះ វិសាខា ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ ភ្នំពេញក្រោន វិញម្តងនៅជើងទី២ ចុងសប្តាហ៍នេះ ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងទឹកដីនៃកីឡដ្ឋាន ព្រីសន៍ នាវេលាម៉ោង៦:៣០នាទីល្ងាច។

គួររំលឹកផងដែរថា សប្តាហ៍ទី២៥ក្រុម​វិសាខា បានយកឈ្នះក្រុមភ្ញៀវ​ បឹងកេត ក្នុងលទ្ធផល ៥-៣ កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា កន្លងទៅ។​ វិសាខា ឆ្លងកាត់២៥ប្រកួតមកនេះ ឈ្នះ១៥ ស្មើ៤ ចាញ់៦ កំពុងឈរនៅកំពូលតារាងប៉ុណ្តោះ អាសន្ន មាន៤៩ពិន្ទុ។

រីឯក្រុមភ្នំពេញក្រោនវិញ សប្តាហ៍ទី២៥ ក៏ដូចគ្នាដែលបានយកឈ្នះក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា កន្លងទៅ។ ក្រោនក្រោយពីបានឆ្លងកាត់២៥ប្រកួតមកនេះដូចគ្នា ឈ្នះ១៣ ស្មើ៧ និងចាញ់៥ កំពុងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងចំណោម TOP4​​ មាន៤៦ពិន្ទុ។

សូមបញ្ជាក់ថា ការប្រកួតរបស់ក្រុមទាំងពីរ កាលពីជើងទី១ ក្រុមភ្នំពេញក្រោន បានយកឈ្នះវិសាខា ក្នុងលទ្ធផល ៤-៣ កាលសប្តាហ៍ទី២២កន្លងទៅ នៃទឹកដីកីឡដ្ឋាន ស្មាត អ.អេស.អិន ក្នុងចំណោម TOP4​៕