(ភ្នំពេញ)៖ សមាគម ID Investors Association (IDI) និងក្រុមហ៊ុន ID Capital (IDC) ដោយមានកិច្ចសហការ និងការគាំទ្រពីអគ្គកុងស៊ុលកិត្តិយសកម្ពុជា Royal Honorary Consulate General of Cambodia in Long Beach, CA, សហគ្រិនខ្មែរ Khmer Enterprise (KE), និង AmCham Cambodia នឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះ មានគោលបំណងផ្តល់នូវទិដ្ឋភាពសង្ខេបអំពីទីផ្សារសហរដ្ឋអាមេរិក និងតម្រូវការមូលដ្ឋានសម្រាប់ការនាំចេញផលិតផលចំណីហូបអាហារពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ របៀបវារៈសំខាន់ៗសង្ខេបរួមមាន៖ ការធ្វើបទបង្ហាញស្តីអំពី បែបបទ និងតម្រូវការមូលដ្ឋានសម្រាប់ភាពអនុលោមតាមរបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) នាយកដ្ឋានកសិកម្ម (USDA) នាយកដ្ឋានគយ និងកិច្ចការការពារព្រំដែន (US Customs) របស់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានជាអាទិ៍ ស្តង់ដារគុណភាព ការវ៉េចខ្ចប់ ការដឹកជញ្ជូន ការរក្សាទុក ការដាក់តាំងបង្ហាញផលិតផលនៅតាមផ្សារទំនើប។ល។

សិក្ខាសាលានឹងរួមបញ្ចូលផងដែរនូវកិច្ចពិភាក្សាជាក្រុម (Breakout Session) និងកម្មវិធីសំណួរ-ចម្លើយ (Q&A) ក៏ដូចជាការពិពណ៌បង្ហាញផលិតផលរបស់សិក្ខាកាមចូលរួម និងការផ្ញើផលិតផលទាំងនោះទៅអ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក។

អត្ថប្រយោជន៍នៃការចូលរួម៖

*ទី១៖ ទទួលបានព័ត៌មាន និងការយល់ដឹងអំពីឱកាសធុរកិច្ចដែលមានសក្តានុពលនៅក្នុងទីផ្សារសហរដ្ឋអាមេរិក
*ទី២៖ ស្វែងយល់អំពីនីតិវិធី តម្រូវការស្តង់ដារ និងក្របខណ្ឌកតិយុត្តដែលជាតម្រូវការចាំបាច់ក្នុងការនាំចេញផលិតផលចំណីអាហារ ឬផលិតផលកសិកម្មពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក
*ទី៣៖ ស្វែងយល់ពីគោលការណ៍ និងការណែនាំស្តីពីដំណើរការដឹកជញ្ជូន ការគ្រប់គ្រងឃ្លាំងផលិតផល និងការរៀបចំទំនិញ ស្របតាមស្តង់ដារតម្រូវការសហរដ្ឋអាមេរិក
*ទី៤៖ ឱកាសជួបជាមួយអ្នកបញ្ជាទិញ (Buyers) និងឈ្មួញកណ្តាល (Brokers) មកពីសហរដ្ឋអាមេរិក ដោយផ្ទាល់ ក៏ដូចជាឱកាសបង្កើតទំនាក់ទំនងជាមួយតួអង្គសំខាន់ៗពីស្ថាប័នសាធារណៈ និងឯកជនដែលជាប្រតិបត្តិករក្នុងវិស័យចំណីអាហារ និងកសិកម្ម
*ទី៥៖ ការតាំងបង្ហាញផលិតផលរបស់សិក្ខាកាមចូលរួម និងការផ្ញើផលិតផលទាំងនោះទៅអ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក
*ទី៦៖ ការប្រឹក្សាយោបល់ក្រោយបញ្ចប់សិក្ខាសាលាស្តីពីបច្ចេកទេស ឬនីតិវិធីពាក់ព័ន្ធនឹងការនាំចេញផលិតផលចំណីអាហារ ឬផលិតផលកសិកម្មទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

ការចុះឈ្មោះ និងព័ត៌មានបន្ថែម៖

*តម្លៃសំបុត្រចូលរួម៖ ១៥០$ ក្នុងមួយនាក់ (តម្លៃត្រឹមតែ ១២០$ ក្នុងមួយនាក់ សម្រាប់ការចុះឈ្មោះមុនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២)
*កាលបរិច្ឆេទផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
*សម្រាប់ក្រុមហ៊ុន ឬស្ថាប័នដែលមានបំណងចូលរួម អាចចុះឈ្មោះតាមរយៈ៖ https://forms.gle/KzreLfGQBpZfey1L7
*សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ៖ +855 11 23 33 23 (អាចទាក់ទងតាម Telegram)៕