(ដូហា)៖ នារីដ៏ល្បីឈ្មោះលើបណ្តាញសង្គម Ivana Knoll បានត្រឡប់មកបញ្ហាខ្លួនជាថ្មី ក្នុងការគាំទ្រជម្រើសជាតិក្រូអាស៉ី ជាលើកទី៣ ដល់ប្រទេសកាតា ក្រោយនាងបានក្លាយជាទីចាប់អារម្មណ៍របស់មហាជន កាលពីឆ្នាំ២០១៨ នៅប្រទេសរុស្ស៉ី។ នេះបើតាមរូបភាពបង្ហោះលើ IG ផ្ទាល់ខ្លួន ពីកីឡដ្ឋាន Al Bayt Stadium ទីតាំងដែលកាតាប្រកួតតទល់នឹងម៉ារ៉ុក នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមពិតនាងធ្លាប់ទៅគាំទ្រជម្រើសជាតិក្រូអាស៉ី លើកទី១ នៅប្រេស៉ីល កាលពីឆ្នាំ២០១៤ ប៉ុន្តែមិនទាន់ត្រូវបានគេចាប់អារម្មណ៍ខ្លាំងឡើយ។ ការបង្ហាញខ្លួនរបស់នារី ដែលត្រូវបានគេចាត់ទុកថា ជាអ្នកគាំទ្ររបស់ក្រូអាស៉ីដ៏ទាក់ទាញដោយសារសុដន់ និងម៉ូតសម្លៀកបំពាក់របស់នាង បានកើតឡើងដោយគ្មាននរណាស្មានដល់ឡើយ។

* Ivana Knoll ជាអ្នកគាំទ្រក្រូអាស៉ីដ៏ទាក់ទាញ

នារីរូបនេះ បានចូលរួមទស្សនាការប្រកួតរវាងក្រូអាស៉ីទល់នឹងម៉ារ៉ុក ក្នុងលទ្ធផល ០-០ នៅប្រទេសកាតា ក្នុងកីឡដ្ឋាន Al Bayt Stadium ជាមួយនឹងសម្លៀកបំពាក់ដ៏អស្ចារ្យ និងត្រូវបានគេលើកឡើងថា នាងបានធ្វើឲ្យ Internet ចាប់អារម្មណ៍ជាងព្រឹត្តិការណ៍ World Cup 2022 ។

តាមពិតនាងមានសញ្ជាតិអាល្លឺម៉ង់ ប៉ុន្តែនាងបានស្រឡាញ់កីឡាតាំងពីក្មេង ហើយធ្លាប់ទៅមើលការប្រកួតជាច្រើន ជាមួយឪពុករបស់នាង។

* តើ Ivana Knoll ជានរណា ?

«Croatia, let's go!» គឺជាសំណេរដែលនាងបង្ហោះលើ IG ជាមួយនឹងរូបភាពជាច្រើនបញ្ជាក់ពីការគាំទ្រជម្រើសជាតិក្រូអាស៉ី។ នាងបានក្លាយជាបុគ្គលល្បី និងមានហាងសម្លៀកបំពាក់ឈ្មោះយីហោ Wearknolldoll​ ។

អ្នកគាំទ្រក្រូអាស៉ីរូបនេះ មានអ្នក Follower លើបណ្តាញ IG ប្រមាណ ៥៧០,០០០នាក់ ហើយជាទូទៅនាងបង្ហោះរូប ដែលមានសម្លៀកបំពាក់តំណាងឈុតជម្រើសជាតិក្រូអាស៉ី មិនថាឈុតហែលទឹកក៏ដោយ៕