(ដូហា)៖ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិស្វីស ប៉ះក្រុមកាមេរូន នៃវគ្គសន្សំពិន្ទុប្រចាំពូល (G) ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នាម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា) នៅប្រទេសកាតា ចាប់ផ្តើម។

នេះជាការប្រកួតលើកទី១៤ ក្នុងចំណោម ៦៤ប្រកួតសរុបនៅ World Cup លើកទី២២ នៃវគ្គចែកពូល ៣២ក្រុម មុនពេលដែលក្រុមខ្លាំងប្រេស៊ីល​ ប៉ះស៊ែប៊ី នៅថ្ងៃទី២៥ ខែវិច្ឆិកា នាម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)៕