(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្វីស រកបាន ៣ពិន្ទុពេញពី ១ប្រកួតបើកឆាកនៃពូល G នៅ World Cup 2022 ដែលទើបបញ្ចប់មុននេះនៅប្រទេសកាតា។

១គ្រាប់ជ័យជម្នះនោះផងដែរ គឺរកបានដោយកីឡាករ Embolo នៅនាទី៤៨ ដើមវគ្គទី១ ពីការបញ្ជូនបាល់របស់មិត្តរួមក្រុម Sherdan Shaqiri ក្នុងកីឡដ្ឋាន Al Janoub នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៤ម៉ឺននាក់នាក្បាលព្រលប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕