(ដូហា)៖ ការប្រកួតបាល់ទាត់រវាងក្រុមអ៊ុយរ៉ាហ្គាយ និងកូរ៉េខាងត្បូង ពី ១ប្រកួតបើកឆាកសន្សំពិន្ទុប្រចាំពូល H ចុងក្រោយគេចាប់ផ្តើមនាម៉ោង ៨យប់ថ្ងៃព្រហស្បតិ៍នេះ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។

នេះជាការប្រកួតទី១៤ នៅ World Cup លើកទី២២ នេះ នៅពេលកូរ៉េខាងត្បូង ជាក្រុមកូនពៅក្នុងចំណោម ៥ប្រទេសដែលលេងតំណាងឲ្យទ្វីបអាស៊ី នៅក្រោយពេលអារ៉ាប៊ីសាអូឌីត និងជប៉ុន សុទ្ធសឹងតែរកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកដូចគ្នា តាមរយៈបំបាក់ក្រុមខ្លាំងមានដូចជាអាហ្សង់ទីន និងអាល្លឺម៉ង់ជាដើម៕