(ដូហា)៖ ប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស Harry Kane នឹងអាចចូលលេងបានសម្រាប់ការប្រកួតនៅព្រឹត្តិការណ៍ World Cup នាថ្ងៃសុក្រ ប៉ះនឹងក្រុមអាមេរិក។ នេះបើតាមសម្តីអ្នកចាត់ការ Gareth Southgate ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធរូបនេះបានរងរបួសកជើងនៅដើមតង់ទី២ នៃការប្រកួតបើកឆាកកាលពីថ្ងៃចន្ទ ដោយឈ្នះ ៦-២ លើក្រុមអ៉ីរ៉ង់ ជាការប្រកួតសន្សំពិន្ទុក្នុងពូល B ហើយក្រោយមកត្រូវបានប្តូរចេញ។

«Harry មានស្ថាពភាពល្អ។ លោកបានធ្វើការហ្វឹកហាត់ដាច់ដោយឡែកពីក្រុម ប៉ុន្តែគ្រប់យ៉ាងមានសភាពល្អ សម្រាប់ការប្រកួតនៅយប់ថ្ងៃសុក្រ» នេះបើតាមសម្តីលោក Southgate។

«លោកបានធ្វើការថតស្កេនកាលពីថ្ងៃពុធ ដើម្បីបញ្ជាក់ថា គ្រប់យ៉ាងនៅល្អ»

ខ្សែប្រយុទ្ធលេងនៅក្លិបក្នុងស្រុក Tottenham Hotspur រូបនេះបានស៊ុតបញ្ចូលទី ៥១គ្រាប់ ក្នុងការបង្ហាញខ្លួន ៧៦លើកសម្រាប់ក្រុមតោកំណាចអង់គ្លេស និងនៅខ្វះ ២គ្រាប់ទៀតនៅពីក្រោយកំណត់ត្រា ៥៣គ្រាប់របស់អតីតកីឡាករខ្សែប្រយុទ្ធ Wayne Rooney៕