(ដូហា)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកបុរសដណ្តើមពានរង្វាន់ពិភពលោក World Cup 2022 នៅប្រទេសកាតា បាននិងកំពុងដំណើរការយ៉ាងអស្ចារ្យ ក្រោមក្រសែភ្នែកនៃអ្នកទស្សនាដោយផ្ទាល់ និងដោយបន្តផ្ទាល់ ជុំវិញពិភពលោករាប់ពាន់លាននាក់។ FIFA បានលក់សំបុត្រសម្រាប់អ្នកទស្សនាផ្ទាល់ បានប្រមាណជិត ៣លានសន្លឹក ហើយខណៈដែលកាតា ជាប្រទេសស៉ីវិល័យមួយដែរនោះ តម្លៃសំបុត្រក៏មិនទាបដែរ។

តម្លៃសំបុត្រត្រូវបានបែងចែកជា ៤ប្រភេទ ហើយកាន់តែពិសេសនោះ ក៏មានលក់សម្រាប់ជនមានពិការភាពទៀតផង។ ទោះជាយ៉ាងនេះក្តី​ តម្លៃសំបុត្រមានការប្រែប្រួល រាប់ពីថ្ងៃចាប់ផ្តើមការប្រកួត រហូតដល់ថ្ងៃផ្តាច់ព្រ័ត្រ ដោយតម្លៃទាបបំផុតចាប់ពី ១១ដុល្លារ និងខ្ពស់បំផុត ១៦០៧ដុល្លារ។

Fresh News សូមបង្ហាញតម្លៃតាមប្រភេទសំបុត្រនីមួយៗ ក្នុងព្រឹត្តិការណ៍ World Cup 2022 ដូចខាងក្រោម៖

* ថ្ងៃបើកឆាក (កាតានិងអេក្វាឌ័រ) ប្រភេទ១ តម្លៃ៦១៨ដុល្លារ ប្រភេទ២ តម្លៃ៤៤០ដុល្លារ ប្រភេទ៣ តម្លៃ៣០២ដុល្លារ ប្រភេទ៤ តម្លៃ៥៥ដុល្លារ ប្រភេទជនមានពិការភាព តម្លៃ៥៥ដុល្លារ
* ការប្រកួតតាមពូល (ទាំង៣២ក្រុម) ប្រភេទ១ តម្លៃ២២០ដុល្លារ ប្រភេទ២ តម្លៃ១៦៥ដុល្លារ ប្រភេទ៣ តម្លៃ៦៩ដុល្លារ ប្រភេទ៤ តម្លៃ១១ដុល្លារ ប្រភេទជនមានពិការភាព តម្លៃ១១ដុល្លារ
* វគ្គ១៦ក្រុម ប្រភេទ១ តម្លៃ២៧៥ដុល្លារ ប្រភេទ២ តម្លៃ២០៦ដុល្លារ ប្រភេទ៣ តម្លៃ៩៦ដុល្លារ ប្រភេទ៤ តម្លៃ១៩ដុល្លារ ប្រភេទជនមានពិការភាព តម្លៃ១៩ដុល្លារ
* វគ្គ៨ក្រុម ប្រភេទ១ តម្លៃ៤២៦ដុល្លារ ប្រភេទ២ តម្លៃ២៨៨ដុល្លារ ប្រភេទ៣ តម្លៃ២០៦ដុល្លារ ប្រភេទ៤ តម្លៃ៨២ដុល្លារ ប្រភេទជនមានពិការភាព តម្លៃ៨២ដុល្លារ
* វគ្គ៤ក្រុម ប្រភេទ១ តម្លៃ៩៥៦ដុល្លារ ប្រភេទ២ តម្លៃ៦៥៩ដុល្លារ ប្រភេទ៣ តម្លៃ៣៥៧ដុល្លារ ប្រភេទ៤ តម្លៃ១៣៧ដុល្លារ ប្រភេទជនមានពិការភាព តម្លៃ១៣៧ដុល្លារ
* វគ្គដណ្តើមលេខ៣ ប្រភេទ១ តម្លៃ៤២៦ដុល្លារ ប្រភេទ២ តម្លៃ៣០២ដុល្លារ ប្រភេទ៣ តម្លៃ២០៦ដុល្លារ ប្រភេទ៤ តម្លៃ៨២ដុល្លារ ប្រភេទជនមានពិការភាព តម្លៃ៨២ដុល្លារ
* វគ្គដណ្តើមជើងឯក ប្រភេទ១ តម្លៃ១៦០៧ដុល្លារ ប្រភេទ២ តម្លៃ១០០៣ដុល្លារ ប្រភេទ៣ តម្លៃ៦០៤ដុល្លារ ប្រភេទ៤ តម្លៃ២០៦ដុល្លារ ប្រភេទជនមានពិការភាព តម្លៃ២០៦ដុល្លារ។

សូមជម្រាបថា បើតាមការប្រកាសរបស់ FIFA គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃបើកឆាក មានសំបុត្រ ២.៩៥សន្លឹក ត្រូវបានបញ្ជាទិញសម្រាប់ទស្សនាដោយផ្ទាល់ នៅកីឡដ្ឋាន៕