(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងថ្មីមួយ ដែលផ្តោតលើនិរន្តរភាព ឆាប់ៗនេះនឹងមើលឃើញមានការចូលរួមដ៏ច្រើនកុះករ ពីអ្នកមានគំនិតច្នៃប្រឌិតជាច្រើន ដើម្បីបង្កើតឱ្យមានឥទ្ធិពលវិជ្ជមាន ដល់សង្គមកម្ពុជា។

ដោយបើកដំណើរការក្រោមកិច្ចសហការ រវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON អញ្ជើញបេក្ខជនបេក្ខនារី ដែលមានអាយុចន្លោះពី១៨ ដល់ ២៥ឆ្នាំឱ្យចូលរួមក្នុងបេសកកម្ម បង្កើតអនាគតប្រកបដោយចីរភាព សម្រាប់ប្រទេសកម្ពុជា។

ការប្រកួតប្រជែងលើកទីមួយនេះ នឹងផ្ដោតលើប្រធានបទ «ការពិសាដោយការទទួលខុសត្រូវ»។ នៅក្នុងព្រឹត្តិការណ៍ SUSTAINATHON នេះ ក្រុមដែលចូលរួមប្រកួតប្រជែងនឹងមានពេល ៤៨ម៉ោង ដើម្បីធ្វើកិច្ចការមួយក្នុងគោលបំណង បង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយជំរុញការពិសា ប្រកបរដោយការទទួលខុសត្រូវ។

ក្រុមជាប់ចំណាក់ថ្នាក់កំពូលទាំង៣ នឹងមានឱកាសនាំយកគំនិតរបស់ពួកគេ ឱ្យលេចចេញជារូបរាងឡើង ក្រោយទទួលបានការណែនាំពីអ្នកជំនាញ ក្នុងដំណាក់កាលហ្វឹកហាត់រយៈពេល ៣ខែ ដែលដឹកនាំដោយក្រុមហ៊ុន Startup Factory។ បន្ទាប់មកព្រឹត្តិការណ៍ចុងក្រោយនឹងត្រូវបានរៀបចំធ្វើឡើង ដើម្បីជ្រើសរើសយកក្រុមចំនួន១ ដើម្បីប្រកាសជាជ័យលាភី។

លោកស្រី Jitka Markova នាយិកាក្រុមហ៊ុន Startup Factory Cambodia មានប្រសាសន៍ថា «ចាប់តាំងពីបង្កើតក្រុមហ៊ុននៅកម្ពុជាមក យើងមានក្តីរីករាយក្នុងការធ្វើការងារជាដៃគូ និងណែនាំអ្នកមានគំនិតច្នៃប្រឌិត និងសហគ្រិនជំនាន់ក្រោយជាច្រើននាក់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញសក្តានុពលមិនគួរឱ្យជឿ ក្នុងការដឹកនាំកំណើនដែលជំរុញដោយនវានុវត្តន៍ ទៅកាន់ដំណាក់កាលបន្ទាប់របស់កម្ពុជា។ កម្មវិធី HEINEKEN SUSTAINATHON យកសក្តានុពលនេះ ដើម្បីឈានទៅកាន់កម្រិតមួយទៀត ដោយផ្តោតលើការច្នៃប្រឌិត ដែលក៏មាននិរន្តរភាពដោយសារយើងបង្កើតឡើងផងដែរ។ យើងទន្ទឹងរង់ចាំធ្វើការជាមួយនិស្សិត និងគាំទ្រពួកគេជាមួយនឹងឧបករណ៍ ការបណ្តុះបណ្តាល និងធនធានល្អបំផុតដែលមាន ដើម្បីជួយបង្ហាញសមត្ថភាពរបស់ពួកគេ»

ការប្តេជ្ញាចិត្តរយៈពេលវែងក្រោមកម្មវិធី «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ (Brew A Better World)» របស់ក្រុមហ៊ុន HEINEKEN Group គូសបញ្ជាក់ពីអាទិភាពរបស់ក្រុមហ៊ុនក្នុងការរួមចំណែកជាវិជ្ជមានលើទិដ្ឋាភាពសំខាន់ៗចំនួនបី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ។ ក្រុមហ៊ុន HEINEKEN Group បាននិងកំពុងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាទូទាំងសាកល ដើម្បីលើកកម្ពស់ការពិសាប្រកប ដោយការទទួលខុសត្រូវ រាប់ចាប់ពីការផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ នូវជម្រើសស្រាបៀរ ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយ អំពីការពិសាប្រកបដោយការទទួលខុសត្រូវ ទៅដល់អ្នកប្រើប្រាស់ជាង១ពាន់លាននាក់ ជារៀងរាល់ឆ្នាំផងដែរ ដើម្បីជួយអ្នកប្រើប្រាស់ទាំងអស់ អាចបង្កើតជម្រើសប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Anne de Graaf នាយិការផ្នែកកិច្ចការសាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «យើងកំពុងស្វែងរកអ្នកច្នៃប្រឌិត ដែលមានបំណងបង្កើតអ្វីដែលថ្មី ដើម្បីជំរុញការពិសាប្រកបដោយការទទួលខុសត្រូវ និងបង្កើតឱ្យមានភាពខុសប្លែកជារួម ដូចដែលនៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងមានបំណងបង្កើតភាពរីករាយរួមគ្នាពិតប្រាកដមួយ ដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង។ ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីនេះ យើងមានគោលបំណងស្វែងរកមធ្យោបាយកាន់តែច្រើន ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យជ្រើសរើស និងបង្កើតជម្រើសពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។ យើងទន្ទឹងរង់ចាំធ្វើការងារជាមួយ ពួកគេយ៉ាងអន្ទះសារដើម្បីលើកកម្ពស់បញ្ហានេះ»

អ្នកមានគំនិតច្នៃប្រឌិតអាយុចន្លោះពី ១៨ ទៅ ២៥ឆ្នាំដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួតប្រជែង ត្រូវបង្កើតជាក្រុមដែលមានសមាជិកពី ២ ទៅ ៥ នាក់ក្នុងមួយក្រុម។ បន្ទាប់ពីឆ្លងកាត់ការសម្ភាសជុំទីមួយ និងការវាយតម្លៃរបស់អ្នករៀបចំកម្មវិធី ក្រុមដែលត្រូវបានជ្រើសរើសនឹងចូលរួមក្នុងព្រឹត្តិការណ៍ SUSTAINATHON រយៈពេល ២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញក្នុងខែមករា ឆ្នាំ២០២៣។ ប្រាក់រង្វាន់សរុបចំនួន ៤.០០០ ដុល្លារអាមេរិកកំពុងរង់ចាំក្រុមឈ្នះកំពូលទាំងបីសម្រាប់ជុំដំបូង ហើយនឹងមានរង្វាន់បន្ថែមទៀត នៅពេលដែលក្រុមកំពូលទាំង៣ បន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រចុងក្រោយ។ ដោយអាស្រ័យលើគំនិតច្នៃប្រឌិត ដែលត្រូវបានបង្កើតឡើង ក្រុមដែលឈ្នះក៏អាចមានឱកាសអនុវត្តគំនិតរបស់ខ្លួន ជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផងដែរ។

អ្នកដែលមានបំណងចូលរួមក្នុងកម្មវិធី HEINEKEN SUSTAINATHON អាចដាក់ពាក្យចូលរួមបានតាមរយៈតំណភ្ជាប់ នៅទីនេះឱ្យបានមុនថ្ងៃផុតកំណត់ទី៣ ខែធ្នូ ឆ្នាំ២០២២៖ https://bit.ly/SUSTAINATHON2022

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូមតាមដានទំព័របណ្តាញសង្គមរបស់ក្រុមហ៊ុន HEINEKEN Cambodia និងក្រុមហ៊ុន Startup Factory Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយបំផុត៖

* ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន HEINEKEN Cambodia៖ https://www.facebook.com/HEINEKENCambodia/
* ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Startup Factory Cambodia៖ https://www.facebook.com/startupfactorykh