(កូរ៉េ)៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សមាជិកម្នាក់ៗក្នុងក្រុម BTS ចាប់ផ្តើមចូលរួមកម្មវិធីសិល្បៈនានារៀងៗខ្លួន ចាប់តាំងពីបានប្រកាសផ្អាកសកម្មភាពជាក្រុម ខណៈលោក RM ដែលជាប្រធានក្រុមរបស់ BTS ទើបតែត្រឡប់មកដល់អាកាសយាន្តដ្ឋានអរន្តជាតិ Incheon វិញ បន្ទាប់ពីបញ្ចប់ការងារនៅទឹកដីអាមេរិក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

បើគេនៅចាំមិនភ្លេច លោក Jungkook បានសម្តែងនៅប្រទេសកាតា សម្រាប់ការបើកព្រឹត្តិការណ៍ FIFA World cup ២០២២ ខណៈ​លោក V ទើប​តែ​ត្រឡប់​មក​ពី​ប៉ារីស​វិញ។ មុនពេលតារាទាំងពីរនេះ បង្ហាញខ្លួនក្រោប្រទេស គឺលោក RM បានទៅ LA សមារដ្ឋអាមេរិក សម្រាប់កាលវិភាគការងារដែលមិនត្រូវបានបង្ហាញ។ បន្ទាប់មកតារាប្រុសរូបនេះ ក៏បានជិះយន្តហោះទៅទីក្រុងញូវយ៉ក ដោយមិនប្រាប់ពីមូលហេតុ។ រហូតមកទល់ពេលនេះ RM បានទៅដល់កូរ៉េវិញហើយ ខណៈអ្នកគាំទ្រឃើញថា លោកពាក់អាវយឺតពណ៌ប្រផេះ ជាមួយនឹងខោខូវប៊យជើងធំទូលាយពណ៌ខៀវ។

BTS ត្រូវបានគេដឹងថា បាន​ធ្វើ​ដំណើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក​ ដោយ​មិន​មាន​កាលវិភាគ​ច្បាស់លាស់ ​ដើម្បី​សម្តែង​នៅ​កន្លែង​ជាច្រើន​។ ពួកគេ​បាន​ទទួល​ក្តី​ស្រឡាញ់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មិន​ធ្លាប់​មាន​ ចាប់តាំង​ពី Jungkook បង្ហាញវត្តមានលើ​ឆាកនៃព្រឹត្តិការណ៍ FIFA Worldcup ឆ្នាំ២០២២ នៅប្រទេសកាតា ដែលធ្វើឲ្យលោកក្លាយជាតារាអាស៉ីដំបូងបំផុត បានសម្តែងនៅព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោកនេះ។

សូមជម្រាបថា ក្រុម BTS បានប្រកាសផ្អាកសកម្មភាពជាក្រុម មុនពេលពួកគេម្នាក់ៗចូលបំពេញកាតព្វកិច្ចយោធា ទៅតាមការកំណត់របស់ច្បាប់ក្នុងប្រទេស ដោយគ្មានការលើកលែងឡើយ ខណៈកាលបរិច្ឆេទនៃការចូលយោធារបស់ពួកគេ គឺមិនត្រូវបានទម្លាយឡើយ៕