(ដូហា)៖ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិវេលស៍​ ប៉ះក្រុមអ៊ីរ៉ង់ នៃវគ្គសន្សំពិន្ទុប្រចាំពូល (B) ជុំទី២​ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នាម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា) នៅប្រទេសកាតា ចាប់ផ្តើម។

បញ្ជាក់ផងថា កាលប្រកួតជុំទី១ ស្ថិតក្នុងពូល B ក្រុមវេលស៍ រកបាន ១ពិន្ទុ ហើយក្រុមអឺរ៉ង់ គ្មានពិន្ទុរាប់នោះទេ ខណៈក្រុមអង់គ្លេស រកបាន ៣ពិន្ទុពេញ ដ្បិតក្រុមអាមេរិក មានត្រឹម ១ពិន្ទុ។

ប្រវត្តិជួបគ្នារបស់ក្រុមជម្រើសជាតិទាំងពីរលើកដំបូង ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៨ ក្រុមវេលស៍​ ធ្លាប់បានយកឈ្នះក្រុមអ៊ីរ៉ង់​ ក្នុងលទ្ធផល​​ ១ទល់០ នៃការប្រកួតមិត្តភាពអន្តរជាតិ។

ខណៈនេះជាការប្រកួតលើកទី១៧ ក្នុងចំណោម ៦៤ប្រកួតសរុបនៅ FIFA World Cup 2022 នៃវគ្គចែកពូល ៣២ក្រុមដើម្បីប្រជែងរក ៣ពិន្ទុបន្ថែមសម្រាប់ឡើងវគ្គបន្ទាប់៕