(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិវេលសន៍ បានភ្លាត់ស្នៀតចាញ់អ៉ីរ៉ង់ ២-០ នៅនាទីចុងម៉ោង នៃការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូលក្នុង World Cup 2022 នៅប្រទេសកាតាដែលទើបបញ្ចប់មុននេះបន្តិច។

នេះជាការបរាជ័យលើកដំបូងនៅ World Cup លើកទី២២ ក្រោយពេលរកបាន ១ពិន្ទុផងដែរ ពេលលេងស្មើគ្នា ១-១ ទល់នឹងសហរដ្ឋអាមេរិកនៅថ្ងៃបើឆាកពូល B ដ្បិតអ៉ីរ៉ង់ដែលរកបាន ៣ពិន្ទុលើកដំបូងក្នុងនាមជាក្រុមអាស៊ីនោះ បានលេងចាញ់អង់គ្លេសដល់ទៅ ៦ទល់នឹង២៕