(ដូហា)៖ ការប្រកួតនៅ World Cup 2022 រវាងម្ចាស់ផ្ទះកាតា និងសេណេហ្គាល់ចាប់ផ្តើមនាម៉ោង ៨យប់ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា)។

នេះការជាប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល A នៃក្រុមទាំងពីរ ដ្បិតកាលពីប្រកួតបើកឆាកកាតាបានធ្វើឲ្យអ្នកគាំទ្ររបស់អ្នករបស់ខ្លួនខកចិត្តជាខ្លាំងនៅពេលលេងចាញ់ក្រុមភ្ញៀវអេក្វាឌ័រដល់ទៅ ២ទល់នឹង០ គ្រាដែលគូប្រជែងបានចាញ់ទឹកក្រុមក្រូចហូឡង់ក្នុងលទ្ធផលនេះដូចគ្នា។

ការប្រកួតនៅពេលនេះ ប្រៀបដូចជាជំនួបផ្តាច់ព្រ័ត្រអីចឹង ក៏ព្រោះត្រូវការឈ្នះដូចគ្នាជាមួយនឹង ៣ពិន្ទុដាច់ខាត ដើម្បីមានឱកាសប្រជែងកៅអីវគ្គ ១៦ក្រុមជាបន្តទៀត៕