(ភ្នំពេញ)៖ ព្រឹត្តិការណ៍ទិញផ្ទះលើកទី២ របស់ក្រុមហ៊ុនស៊ីងហួយ Property ដែលចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២២ បានផ្ទុះការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដោយសារគម្រោងចំនួន៣របស់ក្រុមហ៊ុននេះ ប្រមូលផ្តុំនៅទីក្រុងចំនួនពីរ នៅរាជធានីភ្នំពេញ និងទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ។

គម្រោងដែលមានគុណភាពល្អបំផុតទាំងបីនេះ ត្រូវបានដាក់ឱ្យដំណើរការ នឹងផ្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងខែវិច្ឆិកានេះ។ ព្រឹត្តិការណ៍​ទិញ​ផ្ទះ​ដ៏​អំណោយ​ផល​បំផុត​ក្នុង​ប្រទេស​កម្ពុជានេះ​ ​បាន​ឈាន​ចូល​មក​ដល់​ហើយក៏ជាការប្រារព្ធធ្វើឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជន របស់ក្រុមហ៊ុន ស៊ីងហួយ Property ដែលនឹងផ្ដើម​នៅពេលខាងមុខនេះហើយ តើ​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ?

រកមើលទិញផ្ទះពេញមួយឆ្នាំ នេះជាពេលវេលាអំណោយផលបំផុតក្នុងការទិញហើយ !ក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន ស៊ីងហួយ Property នឹងយកឱកាសនេះជាការថ្លែងអំណរគុណ និងផ្តល់រង្វាន់ដល់អតិថិជនថ្មី និងអតិថិជនចាស់នេះ ជាចំណុចចាប់ផ្តើមដ៏សំខាន់ ហើយក៏ជាការសន្យាថា នឹងផ្តល់ជូនចំពោះប្រជាជនកម្ពុជាទាំងអស់ ដោយឈរលើមូលដ្ឋាននៃការបញ្ចុះតម្លៃពិតប្រាកដ។ ការបញ្ចុះតម្លៃជាច្រើន ការជ្រើសរើសលំនៅឋានដែលមានគុណភាពខ្ពស់ និងអំណោយពីការទិញផ្ទះសំខាន់ៗជាច្រើនដែលមិនធ្លាប់មានពីមុនមក ដែលអាចឱ្យអតិថិជនថ្មី និងចាស់ទទួលយកជីវិតថ្មី កាន់តែប្រសើរជាងមុន។

គោលដៅសំខាន់នៃព្រឹត្តិការណ៍ទិញផ្ទះនេះមានតែមួយប៉ុណ្ណោះ៖ គឺដើម្បីឲ្យអ្នកទិញផ្ទះទទួលបានអត្ថប្រយោជន៍ពិត ផ្ទះគុណភាពពិត និងតម្លៃដ៏ពិតប្រាកដ។ បន្ទាប់ពីជោគជ័យដ៏ធំនៃព្រឹត្តិការទិញផ្ទះ លើកទីមួយមក ក្រុមហ៊ុន ស៊ីងហួយ Property តែងតែផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន។ ព្រឹត្តិការណ៍នីមួយៗតែងគិតគូរពីតម្រូវការទិញផ្ទះនៅទីក្រុងឈានមុខគេទាំងពីរនេះនៃកម្ពុជា ដែលនាំមកនូផលិតផលដ៏សំបូរបែប និងជម្រើសជាច្រើន។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គម្រោងធំៗទាំងបីដែលនៅក្រុងទាំងពីរកន្លែងនេះ មានការបញ្ចុះតម្លៃច្រើនបំផុត ដែលធ្វើឱ្យគ្រួសារខ្មែរគ្រប់រូប អាចទិញបានផ្ទះ ដូចពាក្យមួយឃ្លាថា «ការរស់នៅក្នុងទីក្រុងភ្នំពេញ វិស្សមកាលនៅក្រុងព្រះសីហនុ» ម៉្លោះហើយវាលែងជាសុបិនដែលនៅឆ្ងាយទៀតទេ ។

បើយោងតាមអ្នករៀបចំកម្មវិធីបានបង្ហើបឱ្យដឹងថា ការបញ្ចុះតម្លៃដ៏អស្ចារ្យនៃព្រឹត្តិការណ៍ទិញផ្ទះនេះ អាចនាំមកនូវភាពរីករាយជូនប្រជាពលរដ្ឋខ្មែរទាំងអស់! ព្រោះថាមានការបញ្ចុះតម្លៃច្រើន ហើយទិញផ្ទះទទួលបានការដូ និងរង្វាន់យ៉ាងភ្ញាក់ផ្អើល។ បន្ថែមពីលើការបញ្ចុះតម្លៃដើមនៃគម្រោងធំៗទាំងបីរបស់ក្រុមហ៊ុន ស៊ីងហួយ Property បានចេញលក់ផ្ទះជាបន្តបន្ទាប់ជាមួយ​ និងតម្លៃទិញបង់ផ្តាច់ល្អបំផុត មិនមែនត្រឹមតែជាផ្ទះដែលស្រស់ស្អាតសង់រួចនោះទេ ថែមទាំងមានការតុបតែងយ៉ាងល្អប្រណិត សម្រាប់ការរស់នៅដ៏សុខុមាលភាព។

លើសពីនោះព្រឹត្តិការណ៍នេះ នឹងមានរយៈពេលជិត ៣ខែ នឹងនាំមកនូវភាពភ្ញាក់ផ្អើលដែលអាថ៌កំបាំងជាច្រើនទៀត នឹងចាប់ផ្តើមជារៀងរាល់ខែ ហើយនៅរៀងរាល់ចុងសប្តាហ៍ ក៏មានកម្មវិធីជជែកគ្នា ដើម្បីទទួលយកបទពិសោធន៍ និងស្វែងយល់ដោយផ្ទាល់ជាមួយអតិថិជនផងដែរ៕