(ដូហា)៖ ការប្រកួតនៅ FIFA World Cup 2022 ម្ចាស់ផ្ទះកាតា បានចាញ់ក្រុមសេណេហ្គាល់ ៣-១ ស្ថិតក្នុងពូល A នៃវគ្គសន្សំពិន្ទុជុំទី២ នាកីឡដ្ឋាន Al Thumama។

នេះជាប្រកួតសន្សំពិន្ទជុំទី២ ប្រចាំពូល A របស់ក្រុមទាំងពីរដែលក្រុមម្ចាស់ផ្ទះកាតា នៅតែមិនអាចរកបានជ័យជម្នះនោះទេ ដោយបន្តចាញ់សេណេហ្គាល់ ៣-១ ក្រោយពេលជុំទី១ ចាញ់ក្រុមអេក្វាឌ័រ។

តាមរយះលទ្ធផលនេះក្រុមកាតា អស់ឱកាសឡើងវគ្គបន្ត បានត្រឹមបន្តឈរនៅបាតតារាងប្រចាំពូល A ដោយគ្មានពិន្ទុរាប់ ដ្បិតនៅសល់តែការប៉ះជាមួយក្រុមហូឡង់ នៃជុំទី៣ ប៉ុណ្ណោះ ដ្បិតក្រុមសេណេហ្គាល់ រកបាន ៣ពិន្ទុដំបូងក្រោយជុំទី១ ប្រកួតចាញ់ក្រុមហូឡង់។