(ដូហា)៖ អតីតមិត្តរួមក្រុម របស់អតីតកីឡាករ Diego Maradona បានជួបជុំគ្នានៅឯព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា នាថ្ងៃសុក្រ ដើម្បីសម្តែងការគោរព ចំពោះខួប២ឆ្នាំ នៃការស្លាប់របស់លោក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ដោយត្រូវបានគេចាត់ទុក ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករបាល់ទាត់ឆ្នើមបំផុត ក្នុងប្រវត្តិសាស្ត្រនោះ, Maradona បានស្លាប់ក្នុងវ័យ៦០ឆ្នាំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

បើទោះបីជាលោកបានស្លាប់ហើយក្តី, Maradona នៅតែស្ថិតក្នុងបេះដូងរបស់អ្នកគាំទ្រអាហ្សង់ទីន។ អ្នកគាំទ្រ នៅតែពាក់អាវរបស់លោក អមនឹងការច្រៀងបទគ្រាប់បាល់ "Hand of God" របស់លោក ដែលបានកើតឡើង ក្នុងពេលប្រកួតប៉ះអង់គ្លេស ក្នុងវគ្គ៤ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨៦៕