(ដូហា)៖ ក្រុមជម្រើសជាតិហូឡង់ ប៉ះក្រុមអេក្វាឌ័រ នៃវគ្គសន្សំពិន្ទុប្រចាំពូល A ជុំទី២​ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា នាវេលាម៉ោង ១១យប់នេះចាប់ផ្តើម។

បញ្ជាក់ផងថា នេះជាការប្រជែនរក ៣ពិន្ទុបន្ថែមយ៉ាងសំខាន់ក្នុងជុំទី២ ប្រចាំពូល A ខណៈក្រុមទាំងពីរពួកគេសុទ្ធតែកំពុងមាន ៣ពិន្ទុបណ្តោះអាសន្នក្នុងដៃរួចទៅហើយក្រោយធ្វើបាននៅជុំទី១៕