(ភ្នំពេញ)៖ ទិវាចូលរៀនរបស់សាលាអន្តរជាតិ Shrewsbury Phnom Penh ត្រូវបានប្រារព្ធឡើងដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប រួមមានអភិបាលស្ថាបនិកសាលា និងឪពុកម្តាយ រួមទាំងកូនៗដ៏គួរឲ្យស្រឡាញ់របស់ពួកគាត់។

ពិធីនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏មានការអញ្ជើញចូលរួមពី ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams MBE ហើយលោកក៏បានពន្យល់ពីគុណធម៌ នៃការអប់រំរបស់ចក្រភពអង់គ្លេស ជាពិសេសនៅពេលដែលផ្តល់ដោយស្ថាប័នដូចជាសាលា Shrewsbury ជាដើម។

ស្ថាបនិកនាយកសាលាលោក Toby Waterson និងនាយករង ការអប់រំកុមារតូច លោក Charlotte Thomas បានថ្លែងយ៉ាងជឿជាក់អំពីអ្វីដែលកំណត់បទពិសោធន៍អប់រំរបស់ Shrewsbury ក្រៅពីរឿងផ្សេងទៀតនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន ពោលគឺ «ការអប់រំដែលមិនដូចគេ»

លោកនាយកសាលា Waterson ក៏បានផ្តល់ការបកស្រាយថា ហេតុអ្វីបានជាការរៀនបែបស្នាក់នៅសាលា ដែលនឹងត្រូវបានបង្កើតឡើងនៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ គឺជាជម្រើសដ៏គួរឲ្យទាក់ទាញមួយ សម្រាប់គ្រួសារដែលមិនបានគិតពីការរៀនបែបស្នាក់នៅ សាលាសម្រាប់កូនរបស់ពួកគេពីមុនមក។

លោកបញ្ជាក់ថា «អ្នកណាមិនចង់ឲ្យកូនមានការអប់រំបែបនេះ? ការចូលប្រើកម្មវិធីសិក្សាចម្រុះដ៏អស្ចារ្យ សម្ភារៈបរិក្ខារដ៏ទំនើប ការបង្រៀន និងការរៀនឈានមុខគេលើពិភពលោក និងវិធីសាស្រ្តប្រកបដោយមហិច្ឆតាក្នុងការធានានូវលទ្ធផលល្អបំផុតរបស់កុមារម្នាក់ៗ»

សាលានឹងផ្តល់ជូន និងទទួលបានតម្រូវការខ្លាំងសម្រាប់អាហារូបករណ៍តម្លៃសរុប៥០០,០០០ដុល្លារ ផ្តល់ឱកាសដល់កូនសិស្សដែលមានទេពកោសល្យ សម្រាប់ការអប់រំល្អបំផុតនៅកម្ពុជា។ ភាពចម្រុះនៃវប្បធម៌ និងការគោរព សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានទាក់ទាញសិស្សពូកែ និងមានអំណោយទានពិសេស ចំនួន២០ភាគរយ មកពី៩សញ្ជាតិផ្សេងៗគ្នា។

សហស្ថាបនិក និងជានាយកប្រតិបត្តិ លោក Charles Wong បានបន្ថែមការអំពាវនាវដ៏ស្មោះស្ម័គ្រដល់មាតាបិតាឲ្យធ្វើអស់ពីសមត្ថភាព ដើម្បីធានាថា កូនរបស់ពួកគាត់ទទួលបានការគាំទ្រទាំងអស់ ដែលអាចធ្វើទៅបានដើម្បីអាចឲ្យពួកគេទទួលស្គាល់ និងបំពេញសក្តានុពលរបស់ពួកគេ។

ថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យចូលរៀន និងអាហារូបករណ៍គឺនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ដូច្នេះ ដំណើរការវាយតម្លៃ និងសម្ភាសន៍នឹងចាប់ផ្តើមនៅសប្តាហ៍ដំបូងនៃខែធ្នូ ជាមួយនឹងការប្រកាសលទ្ធផលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

កម្មវិធីអប់រំកុមារតូចឥឡូវនេះបានបើកនៅសាលាអន្តរជាតិ Shrewsbury Phnom Penh ទីតាំង Flatiron (សម្រាប់កុមារអាយុពី២ ទៅ៥ឆ្នាំ)។ សាខាធំរបស់សាលាគ្រោងនឹងបើកនៅខែកញ្ញា ឆ្នាំ២០២៤ នៅខណ្ឌជ្រោយចង្វារ។

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖ ក្រុមហ៊ុន Two Way Public Relations អគារ Flatiron ជាន់ទី១៧, ផ្លូវ១០២ 102, Phnom Penh City Centre, ភូមិ១, សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ 023 221 878។

សូមជម្រាបថា សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរ ដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះ សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin។

សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារា និងកុមារីកម្ពុជា។ សាលានឹងអនុលោមតាមកម្មធីសិក្សាពិសេសរបស់សាលា Shrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក៕