(ភ្នំពេញ)៖ កម្មវិធី Galaxy Indoor បានចាប់ដៃគូជាមួយក្រុមហ៊ុន Vattanac រៀបចំកម្មវិធីប្រគំតន្រ្តីក្នុងសាលយ៉ាងអស្ចារ្យ និងកំពុងតែពេញនិយមពីសំណាក់អ្នកគាំទ្រ ជាពិសេសក្នុងស្រទាប់យុវវ័យ។ បើតាមការឲ្យដឹងពីអ្នកគ្រប់កម្មវិធីនេះ Galaxy Indoor ក៏នឹងមានកម្មវិធីប្រគំតន្ត្រីដ៏ធំ ក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្ដាហ៍នេះ។ ចង់ជួបអាយដលរបស់យើងកុំភ្លេចមកជួបគ្នានៅក្លឹប T7 និងក្លឹប X-Zoom ភ្នំពេញ នាយប់ថ្ងៃ ២៦ និង២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

កាន់តែអស្ចារ្យនោះ គឺនៅក្នុងកម្មវិធីប្រគំតន្រ្តី Galaxy Indoor អ្នកគាំទ្រនឹងបានជួបជាមួយតារាចម្រៀងកំពូលប្រចាំផលិតកម្ម Galaxy គឺកញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងជួរមុខ ហើយដែលគេមើលឃើញថា ជាតារាចម្រៀងមានសមត្ថភាពច្រៀងបានគ្រប់ទម្រង់តែម្នាក់គត់ នៅកម្ពុជានាពេលបច្ចុប្បន្ន មិនថាបទ Rap បទញាក់ បទប្រពៃណី ជាដើម គឺកញ្ញាធ្វើបានល្អឥតខ្ចោះ។

កុំភ្លេចណ៎ា! ណាត់គ្នារាំលោតសប្បាយទាំងអស់គ្នា៕