(ដូហា)៖ ការប្រកួតនៅ World Cup 2022 រវាង​ក្រុមទុយនេស៊ី​ ប៉ះអូស្ត្រាលី នាម៉ោង ៥ល្ងាចថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា)។

នេះការជាប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល D របស់ក្រុមទាំងពីរ ដោយក្រុមទុយនេស៊ី​ កំពុងមាន ១ពិន្ទុ ខណៈពេលក្រុមអូស្ត្រាលី មិនទាន់រកបានពិន្ទុនោះទេ បន្ទាប់ពីលេងចាញ់ក្រុមបារំាង ៤ទល់១ ជុំទី១។

ប្រវត្តិជួបគ្នារបស់ក្រុមជម្រើសជាតិទាំងពីរលើកដំបូង នៅឆ្នាំ១៩៩៧ ទុយនេស៊ី ធ្លាប់បានចាញ់ក្រុមអូស្ត្រាលី ក្នុងលទ្ធផល ៣ទល់០ ក្នុងជំនួបមិត្តភាពអន្តរជាតិ,​ ឈានដល់ឆ្នាំ២០០៥ ក្រុមទុយនេស៊ី បានយកឈ្នះអូស្ត្រាលី ២ទល់០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ FIFA Confederations Cup។