(ភ្នំពេញ)៖ ហាងយីហោ «ចូលម្លប់» ដែលជាយីហោសាឡន និងស្ប៉ា កំពុងមានភាពល្បីឈ្មោះមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីមួយទៀតជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅទីតាំងនៅសាខាឈូកមាស ក្នុងបុរីវ៉ារីណា២ ផ្ទះលេខ05, ផ្លូវ1962, សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ភ្នំពេញ។

ពិធីបើកសម្ពោធនេះបានធ្វើឡើងដោយមានការចូលរួមពីស្ថាបនិកលោកស្រី ស្រ៊ុន សុនីតា និងសហស្ថាបនិកលោកស្រី ស្រ៊ុន ម៉ាទីណា ដែលជាម្ចាស់ប្រេនចូលម្លប់ ស្ប៉ា និងសាឡន និងបានចូលរួមកាត់ខ្សែបូរសម្ពោធសាខាថ្មី ចូលម្លប់ សាខាឈូកមាស ជាមួយនឹងលោកស្រី ឡៅ ឆេងណៃ ដែលជាម្ចាស់សាខាឈូកមាស រួមទាំងមានការចូលរួមពីភ្ញៀវកិត្តិយស អ្នកជំនួញ និងអ្នកសិល្បៈយ៉ាងច្រើនកុះករផងដែរ។

លើកឡើងនាឱកាសនោះលោកស្រី ឡៅ ឆេងណៃ ដែលជាម្ចាស់ហាងចូលម្លប់សាខាឈូកមាស បានឱ្យដឹងថា មុននឹងសម្រេចចិត្តទិញហ្វ្រេនឆាយចូលម្លប់នេះ ក៏ធ្លាប់ជាអតិថិជនរបស់ហាងចូលម្លប់ដែរ ដោយជារឿយៗនៅពេលទៅទទួលសេវាកម្មផ្សេងៗនៅទីតាំងចូលម្លប់ គឺពេញចិត្តខ្លាំងណាស់ មិនតែប៉ុណ្ណោះលោកស្រីក៏បានសង្កេតឃើញចូលម្លប់ជាហាងសាឡនដែលមានស្តង់ដារនៃការគ្រប់គ្រងល្អទាំងសេវាកម្ម និងផ្នែកធនធានមនុស្ស ហើយបន្ទាប់ពីឃើញដូចនេះ លោកស្រីក៏មើលឃើញពីសក្តានុពលនៃអាជីវកម្មនេះក្នុងប្រទេសកម្ពុជា ហើយចូលម្លប់ក៏ជាហ្វ្រេនឆាយស្ប៉ា និងសាឡនដំបូងគេនៅកម្ពុជា ដែលមានប្រព័ន្ធគ្រប់គ្រងហាងតាមបែបស្តង់ដារ និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកទិញហ្វេនឆាយ។

បន្ថែមពីនេះលោកស្រី ឡៅ ឆេងណៃ បានបញ្ជាក់ទៀតថា ហាងចូលម្លប់ក៏ជាផ្នែកមួយដែលបានចូលរួមចំណែកជួយដល់សង្គម ដោយផ្ដល់មុខរបរដល់បុរស ស្ត្រីនៅកម្ពុជា ឱ្យមានប្រាក់ចំណូល និងជំនាញច្បាស់លាស់ក្នុងវិស័យនេះផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងកម្មវិធីនេះក៏មានការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនចូលម្លប់ និងក្រុមហ៊ុន SAMU Cambodia ចូលផលិតផលថែរក្សាសម្រស់ SAM´U ផ្ដាច់មុខពីប្រទេសកូរ៉េ ដែលជាផលិតផល លេខមួយទទួលបានការគាំទ្រខ្លាំងនៅប្រទេសកូរ៉េ ជប៉ុន។ ចូលម្លប់ក៏នឹងបន្តបង្កើនវឌ្ឍនៈភាពរបស់យីហោ ដើម្បីសម្រេចនូវទស្សនៈវិស័យរួមគ្នាជាមួយម្ចាស់សាខាហ្វ្រេនឆាយចូលម្លប់ ស្ប៉ា និងសាឡន នឹងបន្តពង្រីកសាខាបន្ថែមទៀត ទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនៅកម្ពុជា និងលើកស្ទួយយីហោចូលម្លប់ទៅដល់អន្តរជាតិជាដើម។

យីហោចូលម្លប់ ស្ប៉ា និងសាឡាន បានបើកដំណើរការបានជិត ៦ឆ្នាំហើយ ដែលមានសេវាកម្មជាង ៩០ប្រភេទ បម្រើជូនអតិថិជនចាប់ពីចុងជើង រហូតដល់ចុងសក់ ដែលមានដូចជា៖ សេវាកម្មផ្នែកមុខ សេវាកម្មផ្នែកសាឡនសេវាកម្មផ្នែកដងខ្លួន និងផ្នែកក្រចក។ ជាពិសេសចូលម្លប់មានផលិតផលមួយដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ គឺ ទឹកជូតបំបាត់មុន ដែលទឹកជូតមុខនេះ គឺវាស្រដៀង នឹងទឹកToner ក៏ប៉ុន្តែវាពិសេសជាងត្រង់ថា វាអាចដោះស្រាយបញ្ហាមុខមុនគ្រប់ប្រភេទជាសះស្បើយ ១០០%។

ចូលម្លប់ មានសាខាជាច្រើនសម្រាប់លោក លោកស្រី ដែលចង់មានសម្រស់ស្រស់ស្អាត អាចទៅទទួលសេវាកម្មដែលនៅជិតលោកអ្នកបំផុតគឺ សាខាសែនសុខ សាខាទួលទំពូង សាខាស៊ីសុវត្ថិ សាខាបឹងកក់ សាខាចំការដូង សាខាអូឡាំពិក សាខាឈូកមាសផងដែរ។ សម្រាប់បងប្អូនដែលចង់ដឹងពីព័ត៌មានហ្វ្រេនឆាយពីយីហោចូលម្លប់អាចទាក់ទងទៅកាន់លេខ ០១៥៩០ ៧០ ១៧ ឬអាចទំនាក់ទំនងទៅកាន់ផេកផ្លូវការរបស់ Jol Mlob -ចូលម្លប់ Spa & Salon ៕