(ដូហា)៖ ការប្រកួតនៅព្រឹត្តិការណ៍ FIFA World Cup 2022 ក្រុមអូស្រ្តាលី រកបានពិន្ទុដំបូង ក្រោយយកឈ្នះទុយនេសុី ១-០ ស្ថិតក្នុងពូល D នៃការប្រកួតជុំទី២ វគ្គចែកពូល ៣២ក្រុម។

នេះការជាប្រកួតសន្សំពិន្ទុជុំទី២ របស់ក្រុមទាំងពីរ ដោយក្រុមទុយនេស៊ី​ បន្តមានត្រឹម ១ពិន្ទុដដែល ខណៈក្រុមអូស្ត្រាលី ទើបរកបាន ៣ពិន្ទុដំបូង។

ខណៈគូប្រជែងបារាំង និងបន្តដណ្តើម ៣ពិន្ទុបន្ថែមជាមួយក្រុមដាណឺម៉ាក នៅវេលាម៉ោង ១១យប់នេះជាការប្រកួតបញ្ចប់ជុំទី២ នេះផងដែរ៕