(ដូហា)៖ ការប្រកួតនៅ World Cup 2022 រវាងប៉ូឡូញ​ ប៉ះអារ៉ាប៊ីសាអូឌីត ម៉ោង ៨យប់ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា)។

នេះការជាប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល C នៃក្រុមទាំងពីរ ដោយក្រុមប៉ូឡូញ​ មាន១ពិន្ទុ ក្រោយលេងបានស្មើជាមួយ ម៉ិកស៊ិក​ បន្ទាប់ពីក្រុមអារ៉ាប៊ីសាអូឌីត បាន៣ពិន្ទុ ខណះពេលយកឈ្នះ អាហ្សង់ទីន​ ២ទល់១ នៃជុំទី១កន្លងទៅ នៃពូល C ជាមួយគ្នា។

ប្រវត្តិខ្លះៗរបស់ក្រុមជម្រើសជាតិទាំងពីរ ធ្លាប់ជួបគ្នា ៤ដងមកហើយ ក្រុមអារ៉ាប៊ីសាអូឌីត មិនដែលស្គាល់ពាក្យថាឈ្នះម្តងឡើយ ដោយឆ្នាំ១៩៩៤ ប៉ូឡូញ ឈ្នះធ្លាប់បានឈ្នះ៣ដង ១ទល់០,២ទល់០,២ទល់១ បន្ទាប់មកដល់ឆ្នាំ២០០៦ ប៉ូឡូញ ក៏នៅតែបន្តឈ្នះអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

នេះជាការប្រកួតលើកទី២៣ ក្នុងចំណោម ៦៤ប្រកួតសរុបនៅ World Cup លើកទី២២ នៃវគ្គចែកពូល ៣២ក្រុម ជុំទី២ មុនពេលអាហ្សង់ទីន ប៉ះម៉ិកស៊ិក​ នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា នាម៉ោង២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៃពូល C៕