(ដូហា)៖ ការប្រកួតនៅ World Cup 2022 នៅប្រទេសកាតា ក្រុមប៉ូឡូញ​ បានយកឈ្នះក្រុមអារ៉ាប៊ីសាអូឌីត ២-០ នៃវគ្គចែកពូល C ជុំទី២ ក្នុងការប្រជែងវគ្គ ៣២ក្រុមដើម្បីឡើងវគ្គ ១៦ក្រុមបន្តទៀត។

សូមបញ្ជាក់ផងថា ស្ថិតក្នុងការប្រកួតជុំទី២ សម្រាប់ពូល C ក្រុមប៊ូឡូញ រកបាន ៤ពិន្ទុ ខណៈក្រុមអារ៉ាប៊ីសាអូឌីត បន្តមានត្រឹម ៣ពិន្ទុដដែល នៅពេលក្រុមអាហ្សង់ទីន ប៉ះក្រុមមិចសុិក ក្នុងការដណ្តើម ៣ពិន្ទុនៅម៉ោង ២យប់នេះបញ្ចប់ជុំទី២នេះ។