(ភ្នំពេញ)៖ ក្រុមហ៊ុន Professional Trader (Cambodia) សហការជាមួយក្រុមហ៊ុន ENEOS (Thailand) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ENEOS Corporation របស់ប្រទេសជប៉ុន នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំពិធីជួបជុំសម្រាប់អតិថិជនប្រេងម៉ាស៊ីនម៉ាក ENEOS ប្រចាំឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាទ និងពិពណ៌ជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងនោះមានការចូលរួមពីលោក លោកស្រីមកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អាជីវកជាអតិថិជនរបស់ប្រេងម៉ាស៊ីនម៉ាក ENEOS ពីតាមបណ្តាររាជធានី-ខេត្ត សរុបចំនួន៧០០នាក់។ នេះគឺជាការជួបជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមហ៊ុន Professional Trader (Cambodia) បន្ទាប់ពីប្រតិបត្តិការលក់ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS អស់រយៈពេល៧ឆ្នាំកន្លងមក។

ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីថ្លែងនូវសេចក្ដីអរគុណ ដល់ការគាំទ្ររបស់អតិថិជនចំពោះប្រេងម៉ាស៊ីន ENEOS និងផ្ដល់ឱកាសដល់អតិថិជនដែលជាប្រតិបត្តិកទីផ្សារ ស្វែងយល់ឲ្យកាន់តែច្បាស់ នូវលក្ខណៈស្តង់ដារបច្ចេកទេស និងបទដ្ឋានប្រើប្រាស់របស់ផលិតផល ក៏ដូចជាបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាង អតិថិជន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។

លោក សូ សុខប៊ុនថេត នាយកប្រតិបត្តិក្រុមហ៊ុន Professional Trader (Cambodia) Co.,Ltd បានលើកឡើងថា ក្រុមហ៊ុន Professional Trader (Cambodia) ដែលក្រុមហ៊ុនមួយនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ និងបានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការចែកចាយផលិតផលប្រេងម៉ាស៊ីន និងផលិតផលថែទាំរថយន្ត ចូលរួមពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ និងផ្តល់សេវាប្រឹក្សាយល់ផ្នែកអជីវកម្មជាដើម។

លោកបន្ដថា ចាប់ផ្តើមពីឆ្នាំ២០១៦កន្លងទៅ ក្រុមហ៊ុនបានទទួលសិទ្ធិចែកចាយផ្តាច់មុខ នូវផលិតផលប្រេងម៉ាស៊ីន សម្ព័ន្ធក្រុមហ៊ុន ENEOS Corporation ដែលជាក្រុមហ៊ុនមានដើមកំណើតនៅក្នុងប្រទេសជប៉ុន និងបានកំពុងឈានមុខគ នៅក្នុងទីផ្សារថាមពលនៅទូទាំងប្រទេសជប៉ុន ក៏ដូចជានៅតាមបណ្តារប្រទេសនានា នៅទូទាំងពិភពលោក។ យុទ្ធសាស្ត្រជាអាទិភាព ក្នុងប្រតិបត្តិការពង្រីកទីផ្សាររបស់ខ្លួន ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS បានផ្ដោតការយកចិត្តទុកដាក់យ៉ាងសំខាន់ ទៅលើស្តង់ដារគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព និងការថែទាំបរិស្ថាន។

បើតាមលោក សូ សុខប៊ុនថេត បច្ចុប្បន្នសម្រាប់ទីផ្សារនៅកម្ពុជា ផលិតផលប្រេងម៉ាស៊ីន ENEOS បាននឹងកំពុងចែកចាយនៅទូទាំងប្រទេស តាមរយៈអតិថិជនលក់ដុំ និងរាយ ប្រមាណជាង១៥០០កន្លែង ដោយកំពុងផ្គត់ផ្គង់នូវផលិតផលជាច្រើនប្រភេទ ដែលរួមមានប្រេងម៉ាស៊ីនសម្រាប់ម៉ូតូធុនតូច ម៉ូតូស្ទ័រធុនធំ ម៉ូតូលេខស្វ័យប្រវត្តិ ប្រេងម៉ាស៊ីន ប្រេងប៉ុង ប្រេងប្រអប់លេខ សម្រាប់រថយន្តទេសចរណ៍ រថយន្តដឹកទំនិញធន់ស្រាស មធ្យម និងធន់ធ្ងន់ ព្រមទាំងប្រេងម៉ាស៊ីនគ្រប់ប្រភេទសម្រាប់គ្រឿចក្រធន់ធ្ងន់ បម្រើឲ្យវិស័យសាធារណការ កសិឧស្សាហកម្ម និងវិស័យសំណង់ផងដែរ។

ជាមួយគ្នានេះ លោក TOSHIYA MATSUOKA នាយកគ្រប់គ្រងក្រុមហ៊ុន ENEOS (Thailand) បច្ចុប្បន្នដោយមានកំណើនសេដ្ឋកិច្ច និងការប្រើប្រាស់យានយន្ដខ្លាំង ធ្វើឲ្យតម្រូវការប្រេងម៉ាស៉ីន ដែលមានគុណភាពខ្ពស់មានការកើនឡើងដែរ នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះលោកសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងប្រេងគុណភាពជប៉ុនរបស់ ENEOS អាចនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការប្រើប្រាស់យានយន្ដកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជា។

ដោយឡែក លោក NAGASE TAKAHIRO នាយកគ្រប់គ្រងទូទៅផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ENEOS បានគូសបញ្ជាក់ដែរថា ក្រុមហ៊ុន ENEOS ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនប្រេងឥន្ទនៈលេខ១ នៅប្រទេសជប៉ុន ហើយប្រេង ENEOS ត្រូវបានទទួលស្គាល់ជាសកល។ លោកថា ក្រុមហ៊ុនបានបង្កើតផលិតផលប្រេងម៉ាស៉ីនជាច្រើន ដោយសហការជាមួយក្រុមហ៊ុនផលិតរថយន្ដ និងម៉ូតូទាំងអស់នៅទូទាំងប្រទេសជប៉ុន ដូចជា ក្រុមហ៊ុន TOYOTA, HONDA និង YAMAHA ជាដើម។

គួរជម្រាបថា ក្រុមហ៊ុន Professional Trader (Cambodia) បានទទួលសិទ្ធិចែកចាយផ្តាច់មុខនូវផលិតប្រេងម៉ាស៊ីនម៉ាក ENEOS សម្រាប់ទីផ្សារប្រទេសកម្ពុជា ពីក្រុមហ៊ុន ENEOS Corporation តាមរយៈក្រុមបុត្រសម្ព័ន្ធប្រចាំតំបន់អាស៊ីអាគ្នេយ៍ គឺក្រុមហ៊ុន ENEOS (Thailand) Ltd។ ក្រុមហ៊ុន ENEOS Corporation ជាក្រុមហ៊ុនដែលមានដើមកំណើតនៅប្រទេសជប៉ុន និងបានកំពុងឈានមុខគេនៅក្នុងទីផ្សារថាមពលនៅទូទាំងប្រទេសជប៉ុន។ ក្រុមហ៊ុន ENEOS Corporation, ក្រុមហ៊ុន ENEOS (Thailand) Co., Ltd និងក្រុមការងារទាំងអស់របស់ក្រុមហ៊ុន Professional Trader (Cambodia) សូមថ្លែងអំណរគុណសារជាថ្មីម្ដងទៀត ចំពោះការគាំទ្រ ដល់ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោក សូ សុខប៊ុនថេត នាយកប្រតិបត្តិក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd ផ្ទះលេខ៥២៧ ផ្លូវលំវត្តអង្គតាម៉ិញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬតាមទូរស័ព្ទលេខ ០៩៩ ២១៦ ៦៨៨៕