(ដូហា)៖ ការប្រកួតនៅ World Cup 2022 នៅប្រទេសកាតា ក្រុមដាវសាំម៉ូរ៉ៃជប៉ុន បានរបូត៣ពិន្ទុ ក្រោយចាញ់ ក្រុម Costa Rica លទ្ធផល ១:០ នៃវគ្គចែកពូល E ជុំទី២ ក្នុងការប្រជែងវគ្គ ៣២ក្រុមដើម្បីឡើងវគ្គ ១៦ក្រុមបន្តទៀត។

សូមបញ្ជាក់ផងថា ស្ថិតក្នុងការប្រកួតជុំទី១ និងទី២ សម្រាប់ពូល E ក្រុមអេស្ប៉ាញ ឈរនៅកំពូលតារាងជាបណ្តោះអាសន្ន តាមពីក្រោយជប៉ុន បន្ទាប់មកកូស្តារីកា ហើយអាល្លឺម៉ង់នៅចំណាត់ទី៤ តែអាល្លឺម៉ង់ នឹងជួបជាមួយក្រុមអេស្ប៉ាញនៅវេលាម៉ោង២យប់នេះ ក្នុងជុំទី២របស់ខ្លួន។