(ដូហា)៖ ជំនួបរវាងក្រូអាត ទល់នឹងកាណាដា ប្រចាំពូល F នៅ FIFA World Cup 2022 ចាប់ផ្តើមហើយនាម៉ោង ១១យប់ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកានេះ (ម៉ោងនៅកម្ពុជា)។

នេះជាការប្រកួតក្នុងជុំទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល F ដ្បិតក្រុមរងជើងឯកកាលពី ៤ឆ្នាំមុនក្រូអាត បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ពេលប៉ះម៉ារ៉ុកនៅថ្ងៃបើកឆាក គ្រាដែលគូប្រជែងកាណាដាវិញ បានចាញ់ប៊ែលហ្សិក ១ទល់នឹង០ នៃពូលជាមួយគ្នា។

១ប្រកួតដែលបញ្ចប់ការប្រកួតនាម៉ោង ១០យប់នោះ គឺម៉ារ៉ុក បានយកឈ្នះប៊ែលហ្សិក ២ទល់នឹង០ ដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលសាម៉ូរ៉ៃខៀវជប៉ុនបានចាញ់កូស្តារីកា ១ទល់នឹង០ ផងដែរនាម៉ោង ៧យប់ថ្ងៃអាទិត្យនេះពីក្នុងពូល E៕