(ដូហា)៖ ការប្រកួតនៅ World Cup 2022 រវាងក្រុមគោជល់អេស្ប៉ាញ​ និងឥន្រ្ទីដែកអាល្លឺម៉ង់​ នាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកានេះនៅប្រទេសកាតាចាប់ផ្តើម។

នេះជាការប្រកួតលើកទី២៩ ក្នុងចំណោម ៦៤ប្រកួតសរុបនៅ World Cup លើកទី២២ នៃវគ្គចែកពូល ៣២ក្រុម ជុំទី២ នៅក្រោយពេលអេស្ប៉ាញ រកបាន ៣ពិន្ទុរួចហើយ តាមរយៈបំបាក់កូស្តារីកា ៧ទល់នឹង០ នៅថ្ងៃបើកឆាកពូល E ហើយអាល្លឺម៉ង់វិញបានចាញ់ជប៉ុន ២-១៕