(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រខ្ពស់ពីអតិថិជន ហាងប៊ូហ្វេស៊ុបស៊ូគី និងសាច់អាំងបែបជប៉ុន Ichiban Buffet បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសាខាទី២ របស់ខ្លួន នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (Aeon2) ជាន់ទី២ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយនាំមកជាមួយនូវកម្មវិធីដ៏ពិសេស ជូនអតិថិជនដែលមកទទួលទាននឹងទទួលបានការញ៉ាំបង្កងដោយសេរីរយៈពេល ពេញ១ខែ រហូតដល់ចុងខែធ្ធូនេះតែម្ដង សម្រាប់ការអញ្ជើញមានគ្នាចាប់ពី៤នាក់ឡើងទៅ។

ជាមួយបរិយាកាស ស្រស់ស្រាយ ការតុបតែងបែបជប៉ុន និងកន្លែងអង្គុយ ដ៏មានផាសុកភាព Ichiban Buffet ជាអាហារប៊ូហ្វេដ៏ធំនៅរាជធានីភ្នំពេញ ដែលល្បីល្បាញក្នុងការបម្រើអាហារពេលថ្ងៃ និងពេលល្ងាចក្នុងតម្លៃដ៏សមរម្យ។ នៅសាខាបើកថ្មី នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ហាងអាហារប៊ូហ្វេស៊ុប និងសាច់អាំងបែបជប៉ុន Ichiban Buffet បើកដំណើការចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង១០យប់ ក្នុងតម្លៃអាហារប៊ូហ្វេថ្ងៃត្រង់ $ 12.50 និងប៊ូហ្វេពេលល្ងាច $ 14.50 ។

មុខម្ហូបប្រកបដោយស្ដង់ដារ និងអនាម័យខ្ពស់ ជាមួយជម្រើសអាហារ ទឹកជ្រលក់ និងភេសជ្ជៈដ៏ឆ្ងាញ់សម្បូរបែប បូករួមនឹងប្រភេទសាច់រសជាតិឆ្ងាញ់ មានគុណភាពខ្ពស់ពីសហរដ្ឋអាមេរិក និងអូស្រ្ដាលី ហើយទាំងរសជាតិសានិងទឹកស៊ុប ចម្អិនតាមស្ដង់ដារត្រឹមត្រូវ ធានាទាំងគុណភាពសម្រាប់សុខភាព និងរសជាតិឈ្ងុយឆ្ងាញ់ជូនអតិថិជន។

ក្រៅពីរសជាតិអាហារឆ្ងាញ់ហើយនោះ Ichiban Buffet មានការដេគ័រហាងយ៉ាងស្រស់ស្អាត និងធំទូលាយ ដែលអាចទទួលភ្ញៀវបានរហូតដល់ទៅ ២០០ អ្នកឯណោះ នៅសាខាទី១ ថែមទាំងមានជាបន្ទប់ខារ៉ាអួខេទៀតផង និង លើសពី ១០០នាក់ សម្រាប់សាខាទី២ ។ទីតាំងក៏អំណោយផលដល់ការប្រារព្ធពិធីជួបជុំគ្រួសារ ជួបជុំក្រុមការងារ ជួបជុំមិត្តភក្តិ កម្មវិធីខួបកំណើត កម្មវិធីបញ្ចប់ការសិក្សា ដើម្បីបន្ថែមភាពរីករាយ ស្នាមញញឹម និងអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រឡាញ់ផងដែរ៕

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅកាន់៖
*គេហទំព័រហ្វេសបុកផេក៖ Ichiban Buffet (https://www.facebook.com/ichibanbbqsoup)
*Ichiban Buffet សាខាទី ១ ស្ថិតនៅ បឹងកេងកង ផ្លូវ៥១ កែងនឹងផ្លូវ ៣២២ រាជធានីភ្នំពេញ និងសាខាទី ២ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ (Aeon2) ជាន់ទី២។
*ទំនាក់ទំនងកក់កន្លែងលេខ៖ 095 222 995/ 010 995 322 (សាខាបឹងកេងកង), 095 222 770 (សាខាអ៊ីអនម៉ល សែនសុខ)
Facebook (https://www.facebook.com/ichibanbbqsoup/)
Ichiban Buffet៖ Ichiban Suki Soup & BBQ Buffet is the brand name that stands for good quality food served to you. St.51 corner st.322 BKK1 Phnom Penh, Phnom Penh, Cambodia 12302