(ដូហា)៖ ដូចលោកអ្នកដឹងហើយថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្នែកបុរសប្រជែងយកពានរង្វាន់ពិភពលោក (World Cup) ដែលរៀបចំរៀងរាល់ ៤ឆ្នាំម្តង ដោយ FIFA បាននិងកំពុងចាប់ផ្តើមជាលើកទី២២ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា ខណៈការប្រកួតលើកដំបូងបានធ្វើឡើងនៅឆ្នាំ១៩៣០ នៅប្រទេសអ៊ុយរ៉ាហ្កាយ។ ក្រោយចប់ការប្រកួតតាំងពីលើកដំបូង ចំនួនអ្នកទៅទស្សនាផ្ទាល់ តែងតែត្រូវបានកត់ត្រាទុក ជាឯកសារប្រវត្តិសាស្ត្រ ដោយឡែកសម្រាប់ព្រឹត្តិការណ៍ ឆ្នាំ២០២២ មិនទាន់ចប់នោះ គេក៏មិនទាន់កំណត់ចំនួនអ្នកទស្សនាដែរ។

ប៉ុន្តែ បើគិតត្រឹមឆ្នាំ២០១៨ តើឆ្នាំណាដែលមានអ្នកទស្សនាព្រឹត្តិការណ៍នេះ ច្រើនជាងគេបំផុត? នាយកដ្ឋានស្រាវជ្រាវរបស់ Statista បានផ្សាយរបាយការណ៍មួយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដូចខាងក្រោមនេះ៖

* ការរៀបចំនៅឆ្នាំ២០១៨ នៅរុស្ស៉ី មានអ្នកទស្សនា 3,031,768នាក់

* ការរៀបចំនៅឆ្នាំ២០១៤ នៅប្រេស៉ីល មានអ្នកទស្សនា 3,441,450នាក់

* ការៀបចំនៅឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង មានអ្នកទស្សនា 3,167,984នាក់

* ការរៀបចំនៅឆ្នាំ២០០៦ នៅអាល្លឺម៉ង់ មានអ្នកទស្សនា 3,367,000នាក់

* ការរៀបចំនៅឆ្នាំ២០០២ នៅជប៉ុន និងកូរ៉េខាងត្បូង មានអ្នកទស្សនា 2,724,604នាក់

* ការរៀបចំនៅឆ្នាំ១៩៩៨ នៅបារាំង មានអ្នកទស្សនា 2,859,234នាក់

* ការរៀបចំនៅឆ្នាំ១៩៩៤ នៅអាមេរិក មានអ្នកទស្សនា 3,568,567នាក់

* ការរៀបចំនៅឆ្នាំ១៩៩០ នៅអ៉ីតាលី មានអ្នកទស្សនា 2,527,348នាក់

* ការរៀបចំនៅឆ្នាំ១៩៨៦ នៅម៉ិចស៉ិច មានអ្នកទស្សនា 2,407,431នាក់

* ការរៀបចំនៅឆ្នាំ១៩៨២ នៅអេស្ប៉ាញ មានអ្នកទស្សនា 1,856,277នាក់

* ការរៀបចំនៅឆ្នាំ១៩៧៨ នៅអាហ្សង់ទីន មានអ្នកទស្សនា 1,610,215នាក់

* ការរៀបចំនៅឆ្នាំ១៩៧៤ នៅអាល្លឺម៉ង់ មានអ្នកទស្សនា 1,774,022នាក់

* ការរៀបចំនៅឆ្នាំ១៩៧០ នៅម៉ិចស៉ិច មានអ្នកទស្សនា 1,673,975នាក់

* ការរៀបចំនៅឆ្នាំ១៩៦៦ នៅអង់គ្លេស មានអ្នកទស្សនា 1,614,677នាក់

* ការរៀបចំនៅឆ្នាំ១៩៦២ នៅឈីលី មានអ្នកទស្សនា 776,000នាក់

* ការរៀបចំនៅឆ្នាំ១៩៥៨ នៅស៊ុយអែត មានអ្នកទស្សនា 868,000នាក់

* ការរៀបចំនៅឆ្នាំ១៩៥៤ នៅស្វីស មានអ្នកទស្សនា 943,000នាក់

* ការរៀបចំនៅឆ្នាំ១៩៥០ នៅប្រេស៉ីល មានអ្នកទស្សនា 1,337,000នាក់

* ការរៀបចំនៅឆ្នាំ១៩៣៨ នៅបារាំង មានអ្នកទស្សនា 483,000នាក់

* ការរៀបចំនៅឆ្នាំ១៩៣៤ នៅអ៉ីតាលី មានអ្នកទស្សនា 395,000នាក់

* ការរៀបចំនៅឆ្នាំ១៩៣០ នៅអ៊ុយរូហ្កាយ ដែលជាការៀបចំដំបូងគេបង្អស់ មានអ្នកទស្សនា 434,000នាក់។

សរុបមក មានតែការរៀបចំនៅឆ្នាំ១៩៩៤ ដែលជាការរៀបចំនៅអាមេរិកទេ ដែលព្រឹត្តិការណ៍ World Cup មានអ្នកទស្សនាច្រើនជាងគេ ពោលគឺ 3,568,567នាក់។

សូមជម្រាបថា បើតាមការប្រកាសរបស់ FIFA គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃបើកឆាក នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា មានសំបុត្រ ២.៩៥សន្លឹក ត្រូវបានបញ្ជាទិញសម្រាប់ទស្សនាដោយផ្ទាល់ នៅកីឡដ្ឋាន៕