(ដូហា)៖ ជំនួបដណ្តើម ៣ពិន្ទុយ៉ាងសំខាន់នៃវគ្គសន្សំពិន្ទុក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា រវាងក្រុមកាមេរូន ប៉ះស៊ែប៊ី នៃជុំទី២ ស្ថិតក្នុងពូល G នាម៉ោង ៥៖០០(ម៉ោងនៅកម្ពុជា) ចាប់ផ្តើម នាកីឡដ្ឋាន Al Janoub ដែលអាចផ្ទុកអ្នកទស្សានាបានប្រមាណ ៤៤,៣២៥នាក់។

ប្រវត្តិជួបគ្នា ១លើក កាលឆ្នាំ២០១០ ក្នុងប្រកួតមិត្តភាពអន្តរជាតិ ក្រុមស៊ែប៊ី បានយកឈ្នះកាមេរូន ៤-៣។

ឆ្លងកាត់ប្រកួតជុំទី១ ក្រុមកាមេរូន និងក្រុមស៊ែប៊ី ពុំទាន់រកបានពិន្ទុនោះទេ ស្ថិតក្នុងពូល G សម្រាប់វគ្គសន្សំពិន្ទុនេះដោយឈរបាតារាងដូចគ្នា ហើយនេះជាប្រជែងដណ្តើម ៣ពិន្ទុយ៉ាងសំខាន់រវាងក្រុមទាំងពីរក្នុងការស្វែងកៅអីដោយឱកាសឡើងវគ្គ ១៦ក្រុមជាបន្ត ដ្បិតក្រុមខ្លាំងប្រេស៊ីល និងស្វីស កំពុងមាន ៣ពិន្ទុស្មើគ្នា៕