(ដូហា)៖ ក្រុមជម្រើសជាតិកាមេរូន រកបានម្នាក់ត្រឹមតែ ១ពិន្ទុជាមួយស៊ែប៊ី ក្រោយធ្វើបានត្រឹមលទ្ធផលស្មើគ្នា ៣-៣ ក្នុងជំនួបដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ស្ថិតក្នុងពូល G ជុំទី២ នៃវគ្គសន្សំពិន្ទុក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដែលធ្វើឡើងនាកីឡដ្ឋាន Al Janoub។

តាមរយៈទ្ធផលជុំទី២ ជាបណ្តោះអាសន្នស្ថិតក្នុងពូល G ក្រុមស៊ែប៊ី និងក្រុមកាមេរូន រកបានត្រឹម ១ពិន្ទុស្មើគ្នា ដ្បិតនៅសល់តែជុំទី៣ ដែលជាជំនួបចុងក្រោយកាត់សេចក្តីក្នុងវគ្គចែកពូល ៣២ក្រុមនេះ ហើយក្រុមប្រេស៊ីល កំពុងមាន ៣ពិន្ទុស្មើជាមួយក្រុមស្វីស ដែលនឹងប៉ះគ្នាដណ្តើម ៣ពិន្ទុនៅម៉ោង ១១យប់នេះ(ម៉ោងនៅកម្ពុជា) បញ្ចប់ជុំទី២។

ប្រកួតជុំទី៣ ក្រុមកាមេរូន ត្រូវប៉ះក្រុខ្លាំងប្រេស៊ីល ហើយក្រុមស៊ែប៊ី ប៉ះក្រុមស្វីស ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នាវេលាម៉ោង ២យប់រំលង់អាធ្រាត្រ(ម៉ោងនៅកម្ពុជា)៕