(ដូហា)៖ ការប្រកួតនៅ World Cup 2022 រវាងក្រុមកូរ៉េខាងត្បូង​ និង​ហ្គាណា នាម៉ោង ​៨យប់ (ម៉ោងនៅម្ពុជា) ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកានេះ នៅប្រទេសកាតាចាប់ផ្តើម។

នេះការជាប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល H នៃក្រុមទាំងពីរ នៅពេលកូរ៉េខាងត្បូង មាន ១ពិន្ទុក្នុងជុំទី១ ក្រោយលេងបានស្មើជាមួយ
អ៊ុយរ៉ាហ្គាយ ០ទល់០ និងហ្គាណា បានចាញ់ព័រទុយហ្គាល់​​ ៣ទល់២។

នេះជាការប្រកួតលើកទី៣១ ក្នុងចំណោម ៦៤ប្រកួតសរុបនៅ World Cup លើកទី២២ នៃវគ្គចែកពូល ៣២ក្រុម ជុំទី២ មុនពេលព័រទុយហ្គាល់ ប៉ះអ៊ុយរូហ្គាយ នាម៉ោង ២រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកាក្នុងពូល H ដូចគ្នា៕