(ដូហា)៖ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉ខាងត្បូង បានធ្លាក់ទៅឈរនៅបាតតារាងនៃពូល H ជាបណ្តោះអាសន្នជាមួយនឹង ១ពិន្ទុក្នុងដៃ ក្រោយចាញ់ហ្គាណា ៣-២ នាយប់ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកានេះ ក្នុងប្រកួតសន្សំពិន្ទុលើកទី២ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលមានកាតាធ្វើម្ចាស់ផ្ទះ។

កូរ៉េខាងត្បូង ដែលលេងស្មើ ០-០ ទល់នឹងអ៊ុយរ៉ាហ្គាយនៅថ្ងៃបើកឆាកពូល H នោះ បានរបូត ២គ្រាប់ត្រឹមរយៈពេល ៤៥នាទីនៃតង់ទី១ មុនពេលវាយបកតាមបានស្មើវិញនៅដើមវគ្គទី២ តែត្រូវបានក្រុមមកពីទ្វីបអាហ្រ្វិក ហ្គាណារកបានគ្រាប់ជ័យជម្នះនៅនាទី៦៨ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

២ប្រកួតរបស់កូរ៉េខាងត្បូង គឺស្មើ១ និងចាញ់១ ពុំទាន់ឈ្នះនៅឡើយទេ ដែលត្រូវប៉ះក្រុមខ្លាំងព័រទុយហ្គាល់នារាត្រីថ្ងៃទី០២ ខែធ្នូ ដើម្បីបញ្ចប់ពូល H គ្រាដែលហ្គាណាដែលរកបាន ៣ពិន្ទុលើកដំបូងនេះ ឡើងទៅឈរនៅលេខរៀងទី២ ក្នុងពូលជាបណ្តោះអសន្នដែរ ស្មើពិន្ទុជាមួយក្រុមកំពូលតារាងព័រទុយហ្គាល់ និងលេខ៣ អ៊ុយរ៉ាហ្គាយមាន ១ពិន្ទុ៕