(ដូហា)៖ កីឡាករ Fred និង Eder Militao ត្រូវបានដាក់ចូលជំនួសកីឡាករ ដែលកំពុងមានរបួស Neymar និង Danilo ក្នុងក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជម្រុះក្នុងពូល G នៅឯព្រឹត្តិការណ៍ World Cup ប៉ះនឹងក្រុមស្វីស នៅយប់ថ្ងៃចន្ទនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

Neymar និង Danilo ត្រូវបានដកចេញពីការប្រកួតជម្រុះក្នុងពូល ដោយសារបញ្ហារបួសកជើង ដែលបានកើតឡើងក្នុងពេលប្រកួតបើកឆាក ឈ្នះ២-០ លើក្រុមស៊ែប៊ី។

ខ្សែការពារកណ្តាល Militao ដែលលេងឲ្យក្លិប Real Madrid នឹងត្រូវជំនួសកីឡាករ Danilo ក្នុងតំណែងខ្សែការពារស្តាំ៕