(ដូហា)៖ ក្រុមជម្រើសជាតិប្រេសុីល​ រកបាន៣ពិន្ទុបន្ថែមទៀត​ បន្ទាប់ពីឈ្នះ​ក្រុមស្វីស​ ១-០​ ស្ថិតក្នុងពូល G ជុំទី២​ នៃវគ្គសន្សំពិន្ទុក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។

ប្រេសុីលគិតត្រឹមជុំទី២ រកបាន ៦ពិន្ទុនិងឈរនៅចំណាត់ថ្នាក់លេខ១​ ជាបណ្តោះអាសន្នស្ថិតក្នុងពូល G​ ក្រោយពេលជុំទី១​ ប្រេសុីល​ បានយកឈ្នះស៊ែប៊ី​ ២ទល់​០,​និង​ក្រុមស្វីស​ បន្តមានត្រឹម​ ៣ពិន្ទុដដែល បន្ទាប់ពីយកឈ្នះ​កាមេរូន​ ​១-០​ ​ខណៈពេល​ដែលក្រុមកាមេរូន​ និងស៊ែប៊ី​ ចែកគ្នាម្នាក់ ១ពិន្ទុក្រោយបញ្ចប់លទ្ធផល​ស្មើ ៣-៣​ ក្នុងជុំទី២​ ។

គួរ​បញ្ចក់ថា ការប្រកួតជុំទី៣ ក្រុមកាមេរូន​ ប៉ះប្រេស៊ីល​ និងក្រុមស៊ែប៊ី ប៉ះក្រុមស្វីស ហេីយកាប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍​ ទី០៣ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ នាវេលាម៉ោង ២យប់រំលង់អាធ្រាត្រ(ម៉ោងនៅកម្ពុជា)​ ប្រចាំពូល G ៕