(ដូហា)៖ នេះជាជំនួបក្នុងជុំទី២ ប្រជែងដណ្តើម ៣ពិន្ទុយ៉ាងសំខាន់ នៃវគ្គសន្សំពិន្ទុក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា រវាងក្រុមព័រទុយហ្គាល់ ប៉ះក្រុមអ៊ុយរូហ្គាយ នៃពូល H នាវេលាម៉ោង ២យប់នេះ(ម៉ោងនៅកម្ពុជា) ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Lusail Iconic ដែលអាចផ្ទុកអ្នកចូលរួមទស្សនាបានចំនួន ៨៨,៩៦៦ម៉ឺននាក់។

ប្រវត្តិជួបគ្នា ៣លើកចុងក្រោយរវាងក្រុមទាំងពីរ កាលឆ្នាំ១៩៩៦ ក្រុមព័រទុយហ្គាល់ យកឈ្នះ ៣-០ នៃប្រកួតមិត្តភាពអន្តរជាតិ ហើយនៅឆ្នាំ១៩៧២ សម្រេចត្រឹមលទ្ធផលស្មើ ១-១ នៃកម្មវិធី (Independence) ខណៈជំនួបនៅ World Cup 2018 ក្រុមអ៊ុយរូហ្គាយ បានទម្លាក់ក្រុមព័រទុយហ្គាល់ ២-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

រំលឹកផងថា សម្រាប់លទ្ធផលជាបណ្តោះអាសន្នក្រោយឆ្លងកាត់ជុំទី១ ក្រុមព័រទុយហ្គាល់ កំពុងឈរកំពុលតារាងមាន ៣ពិន្ទុ ហើយក្រុមអ៊ុយរូហ្គាយ មានត្រឹម ១ពិន្ទុ ដ្បិតក្រុមហ្គាណា យកបាន ៣ពិន្ទុក្រោយឈ្នះកូរ៉េខាងត្បូង ៣-២ ក្នុងជុំទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល H ចំណោម ៣២ក្រុម៕